គិតមកដល់បច្ចុប្បន្ន ពិភពលោកមានអ្នកស្លាប់ជាង283,000នាក់ នៅក្នុងចំណោមអ្នកជំងឺ COVID-19 ជាង4.1លាននាក់។
ប្រទេសនិងដែនដីចំនួន212 ក្នុងពិភពលោក ត្រូវបានរាយការណ៍ថា មានអ្នកឆ្លងវីរុសសរុបឡើងដល់4,174,751នាក់ និងអ្នកស្លាប់ដោយសារ COVID-19 ចំនួន283,611នាក់ ក្នុងនោះមានអ្នកជំងឺថ្មី77,759នាក់ និងអ្នកស្លាប់ថ្មីមាន3,472នាក់។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន1,483,147នាក់។ នេះបើតាមស្ថិតិរបស់ Worldemeters។
ទ្វីបអឺរ៉ុបទាំងមូលមានអ្នកជំងឺកូរ៉ូណាសរុប1,628,576នាក់ ខណៈដែលអាមេរិកខាងជើងមាន1,496,765នាក់ អាមេរិកខាងត្បូងមាន310,070នាក់ ទ្វីបអាស៊ីមាន668,733នាក់ និងទ្វីបអាហ្វ្រិកមាន64,750នាក់។
ប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 លើសពី10,000នាក់ មានចំនួន6ប្រទេស រួមមាន សហរដ្ឋអាមេរិក អង់គ្លេស អ៊ីតាលី អេស្ប៉ាញ បារាំង និងប្រទេសប្រេស៊ីល។
ចំណែកប្រទេសដែលមានអ្នកជំងឺ COVID-19 លើសពី100,000នាក់ មានចំនួន10ប្រទេស ក្នុងនោះ សហរដ្ឋអាមេរិកឈរលំដាប់លេខ1 ដោយមានអ្នកជំងឺសរុប 1,365,532នាក់ ខណៈប្រទេសអ៊ីរ៉ង់ឈរលំដាប់លេខ10 ដោយមានអ្នកជំងឺសរុប107,603នាក់៕
ប្រភព៖ សារព័ត៌មានបរទេស