ពិភពលោកទាំងមូលមានមនុស្សជាង280,000នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកជំងឺCOVID-19សរុប ជិត4.1លាននាក់។
យោងតាមស្ថិតិពី WorldMeters ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក បានរកឃើញមនុស្សចំនួន4,096,992នាក់បានឆ្លងវីរុសកូរ៉ូណា COVID-19 និង280,139នាក់បានស្លាប់ដោយសារវីរុសនេះ ក្នុងនោះមានអ្នកជំងឺថ្មី88,882នាក់ និងអ្នកស្លាប់ថ្មីមានចំនួន4,355នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន1,431,446នាក់។
ទ្វីបអាមេរិកនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេក្នុងពិភពលោក ក្នុងនោះអាមេរិកខាងជើងមានអ្នកជំងឺសរុប1,472,075នាក់ អាមេរិកខាងត្បូងមាន297,930នាក់ អឺរ៉ុបមាន1,605,838នាក់ អាស៊ីមាន650,884នាក់ និងទ្វីបអាហ្វ្រិកមាន61,983នាក់។
ប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 ច្រើនជាង10,000នាក់ បានកើនដល់6ប្រទេស រួមមាន សហរដ្ឋអាមេរិក80,032នាក់ អង់គ្លេស31,587នាក់ អ៊ីតាលី30,395នាក់ អេស្ប៉ាញ26,478នាក់ បារាំង26,310នាក់ និងប្រេស៊ីលមាន10,656នាក់។
ប្រទេសដែលមានអ្នកឆ្លងវីរុសCOVID-19 ច្រើនជាង100,000នាក់ មានចំនួន10ប្រទេស រួមមាន សហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង អាល្លឺម៉ង់ ប្រេស៊ីល ទួរគី និងអ៊ីរ៉ង់៕
ប្រភព៖ សារព័ត៌មានបរទេស