ពិភពលោកទាំងមូលបានរកឃើញអ្នកជំងឺរលាកសួតប្រភេទថ្មីជាង4លាន់នាក់ ក្នុងនោះមានជិត276,000នាក់បានបាត់បង់ជីវិត។
ប្រទេសនិងដែនដីចំនួន212ក្នុងពិភពលោក គិតមកដល់ពេលនេះ បានរកឃើញអ្នកដែលបានឆ្លងវីរុសCOVID-19 សរុបឡើងដល់4,008,110នាក់ និងអ្នកស្លាប់សរុប275,784នាក់។ អ្នកជំងឺថ្មីមាន92,116នាក់ និងអ្នកស្លាប់ថ្មីមាន5,487នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន1,377,123នាក់។ នេះបើតាមស្ថិតិរបស់ WorldoMeters។
នៅឯទ្វីបអឺរ៉ុប មានអ្នកជំងឺសរុប1,581,256នាក់ ខណៈអាមេរិកខាងជើងមាន1,441,711នាក់ អាមេរិកខាងត្បូងមាន283,655នាក់ ទ្វីបអាស៊ីមាន634,829នាក់ និងទ្វីបអាហ្វ្រិកមានអ្នកជំងឺកូរ៉ូណាសរុប58,963នាក់។
បណ្ដាប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុសCOVID-19 លើសពី30,000នាក់ គឺមាន3ប្រទេស រួមមានសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសអ៊ីតាលី។
ប្រភព៖ សារព័ត៌មានបរទេស