តំបន់អាស៊ីអាគ្នេយ៍ដែលមាន11ប្រទេស បានរកឃើញអ្នកជំងឺCOVID-19សរុបឡើងដល់54,076នាក់ ក្នុងនោះមានអ្នកជំងឺថ្មីចំនួន1,463នាក់។ អ្នកស្លាប់សរុបក្នុងតំបន់នេះក៏បានឡើងដល់1,805នាក់។
សិង្ហបុរីគឺជាសម្បុកមេរោគកូរ៉ូណាធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដោយមានអ្នកជំងឺសរុប20,939នាក់ និងអ្នកស្លាប់ចំនួន20នាក់។
ឥណ្ឌូនេស៊ីឈរលំដាប់លេខពីរបើគិតទៅលើចំនួនអ្នកជំងឺសរុប ប៉ុន្តែឈរលេខមួយបើគិតអំពីតួលេខអ្នកស្លាប់ ដោយមានអ្នកជំងឺសរុប12,776នាក់ និងអ្នកស្លាប់សរុប930នាក់។
រីឯប្រទេសហ្វីលីពីនវិញគឺជាសម្បុកមេរោគធំជាងគេទីបី ដោយមានអ្នកជំងឺសរុប10,343នាក់ និងអ្នកស្លាប់មានចំនួន685នាក់។
ចំណែកប្រទេសវៀតណាម កម្ពុជា ឡាវ និងទីម័រខាងកើត គឺជាបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19នៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស