ពិភពលោកទាំងមូលមានមនុស្សស្លាប់ជិត258,000នាក់ក្នុងចំណោមមនុស្សជាង3.7លាននាក់ដែលបានឆ្លងវីរុសCOVID-19 ស្របពេលដែលប្រទេសជាច្រើនចាប់ផ្ដើមដំណើរការសេដ្ឋកិច្ចឡើងវិញ។
ប្រទេស និងដែនដីចំនួន212ក្នុងពិភពលោក ថ្ងៃនេះ(6ឧសភា) ត្រូវបានរាយការណ៍ថា ចំនួនអ្នកជំងឺកូរ៉ូណាសរុបបានឡើងដល់3,721,393នាក់ ចំណែកអ្នកស្លាប់សរុបដោយសារវីរុសCOVID-19នេះ មានចំនួន257,867នាក់។ ពិភពលោកក៏បានរកឃើញអ្នកជំងឺថ្មី81,777នាក់ និងអ្នកស្លាប់ថ្មីចំនួន6,146នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ។ អ្នកជំងឹកូរ៉ូណាដែលបានជាសះស្បើយមានចំនួនជាង1,238,000នាក់។ នេះបើតាមស្ថិតិរបស់ទំព័រ WorldoMeter។
ទ្វីបអឺរ៉ុបមានអ្នកជំងឺកូរ៉ូណាសុប1,493,972នាក់ ខណៈអាមេរិកខាងជើងមាន1,346,829នាក់ ទ្វីបអាស៊ីមាន587,017នាក់ អាមេរិកខាងត្បូងមាន236,825នាក់ និងទ្វីបអាហ្វ្រិកមាន50,166នាក់។
សហរដ្ឋអាមេរិកជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺកូរ៉ូណាឡើងដល់ 1,235,919នាក់ កើន23,084នាក់បើធៀបនឹងម្សិលមិញ។ អ្នកស្លាប់ថ្មីដោយសារវីរុសCOVID-19នៅប្រទេសនេះមានចំនួន2,242នាក់ អ្នកស្លាប់សរុបមាន72,163នាក់៕
ប្រភព៖ សារព័ត៌មានបរទេស