គិតមកដល់បច្ចុប្បន្ន វីរុសCOVID-19 បានសម្លាប់មនុស្សជិត252,000នាក់ក្នុងចំណោមអ្នកជំងឺកូរ៉ូណាសុរបជាង3.6លាននាក់នៅក្នុងពិភពលោកទាំងមូល ខណៈដែលប្រទេសជាច្រើនបានបន្ធូរបន្ថយបម្រាមគោចរ។
នៅក្នុងប្រទេស និងដែនដីចំនួន212 ក្នុងពិភពលោក គិតត្រឹមព្រឹកនេះ មានអ្នកជំងឺកូរ៉ូណាសរុប 3,639,616នាក់ និងអ្នកស្លាប់ក៏បានឡើងដល់251,721នាក់។ អ្នកជំងឺថ្មីថ្ងៃនេះ មាន74,729នាក់ និងអ្នកស្លាប់ថ្មីមាន3,637នាក់។ អ្នកដែលបានជាសះស្បើយសុរប 1,192,842នាក់។ នេះបើតាមស្ថិតិរបស់ Worldometer។
ទ្វីបអឺរ៉ុបមានអ្នកជំងឺសរុប1,469,891នាក់ ខណៈអាមេរិកខាងជើងមាន1,318,547នាក់ អាស៊ីមាន572,839នាក់ អាមេរិកខាងត្បូងមាន223,852នាក់ និងទ្វីបអាហ្វ្រិកមាន47,804នាក់។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប 1,210,356នាក់ កើន23,321នាក់បើធៀបនឹងមុននេះមួយថ្ងៃ។ អ្នកស្លាប់ថ្មីនៅប្រទេសនេះមាន935នាក់ ធ្វើឱ្យតួលេខអ្នកស្លាប់សរុបកើនដល់64,494នាក់។
ក្រៅពីសហរដ្ឋអាមេរិកក៏មានប្រទេសចំនួន4ផ្សេងទៀតដែលមានអ្នកស្លាប់លើសពី20,000នាក់ រួមមាន៖
- អេស្ប៉ាញ៖ អ្នកជំងឺសរុប248,301នាក់ និងអ្នកស្លាប់សរុប25,428នាក់។
- អ៊ីតាលី៖ អ្នកជំងឺសរុប211,938នាក់ និងអ្នកស្លាប់សរុប29,079នាក់។
- អង់គ្លេស៖ អ្នកជំងឺសរុប190,584នាក់ និងអ្នកស្លាប់សរុប28,734នាក់។
- បារាំង៖ អ្នកជំងឺសរុប169,462នាក់ និងអ្នកស្លាប់សរុប25,201នាក់។
ប្រភព៖ សារព័ត៌មានបរទេស