វីរុសCOVID-19 បានបង្កឱ្យមនុស្សស្លាប់យ៉ាងតិច248,000នាក់ ក្នុងចំណោមអ្នកជំងឺជិត3.6លាននាក់នៅក្នុងសកលលោកទាំងមូល។
ប្រទេស និងដែនដីចំនួន212ក្នុងពិភពលោក គិតមកដល់ថ្ងៃនេះ មានមនុស្សយ៉ាងតិច3,561,887នាក់បានឆ្លងមេរោគកូរ៉ូណាថ្មី ក្នុងនោះមានអ្នកជំងឺ248,084នាក់បានស្លាប់។ ពិភពលោកថ្ងៃនេះក៏បានរកឃើញអ្នកជំងឺថ្មី83,735នាក់ និងអ្នកស្លាប់ថ្មីចំនួន3,623នាក់។ ចំនួនអ្នកជំងឺដែលបានជាសះស្បើយ បានឡើងដល់1,152,993នាក់។ នេះបើតាមទំព័រ WorldoMeters។
ទ្វីបអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក ក្នុងនោះអាមេរិកខាងជើងមានអ្នកជំងឺសរុប1,290,469នាក់ អាមេរិកខាងត្បូងមាន211,800នាក់ ទ្វីបអឺរ៉ុបមាន1,447,503នាក់ ទ្វីបអាស៊ីមាន558,496នាក់ និងទ្វីបអាហ្វ្រិកមាន45,380នាក់។
សហរដ្ឋអាមេរិកក៏នៅតែជាសម្បុកមេរោគកូរ៉ូណាថ្មី ធំបំផុតក្នុងសកលលោក ដោយមានអ្នកជំងឺសរុប1,187,035នាក់ កើន26,261នាក់ធៀបនឹងម្សិលមិញ។ ប្រទេសនេះក៏មានអ្នកស្លាប់ថ្មីចំនួន1,115នាក់ ធ្វើឱ្យតួលេខនៃអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់68,559នាក់។
ចំណែកអេស្ប៉ាញវិញ មានអ្នកជំងឺកូរ៉ូណាសរុប247,122នាក់ ខណៈប្រទេសអ៊ីតាលីមាន210,717នាក់ អង់គ្លេសមាន186,599នាក់ បារាំងមាន168,693នាក់ អាល្លឺម៉ង់មាន165,664នាក់ ទួរគីមាន126,045នាក់ រុស្ស៊ីមាន134,687នាក់ និងប្រេស៊ីលមាន101,147នាក់។ ក្រៅពីនេះ គឺជាបណ្ដាប្រទេសដែលមានអ្នកជំងឺCOVID-19 ក្រោម100,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស