ពិភពលោកទាំងមូល មានអ្នកស្លាប់ជាង227,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត3.2នាក់ ក្នុងនោះតំបន់អឺរ៉ុប និងអាមេរិកខាងជើង រងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។
ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ប្រទេស និងដែនដីចំនួន210ក្នុងពិភពលោក បានរកឃើញអ្នកជំងឺCOVID-19 ចំនួន3,187,919នាក់ ក្នុងនោះមានអ្នកស្លាប់សរុប227,177នាក់។ អ្នកជំងឺថ្មីមានចំនួន76,189នាក់ និងអ្នកស្លាប់ថ្មីមានចំនួន10,320នាក់ក្នុងអំឡុង24ម៉ោងចុងក្រោយនេះ។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនជិត1លាននាក់។
គិតមកដល់ព្រឹកថ្ងៃទី30មេសានេះ ទំព័រ WorldOMeters បានឱ្យដឹងថា តំបន់ដែលមានអ្នកជំងឺCOVID-19 ច្រើនជាងគេគឺទ្វីបអឺរ៉ុប ដោយមានអ្នកជំងឺសរុប1,347,380នាក់ ខណៈតំបន់អាមេរិកខាងជើងមាន1,150,083នាក់ អាស៊ីមាន507,328នាក់ អាមេរិកខាងត្បូងមាន165,812នាក់ និងអាហ្វ្រិកមាន37,663នាក់។
ប្រទេសដែលមានអ្នកជំងឺCOVID-19 ច្រើនជាងគេ នៅតែជាសហរដ្ឋអាមេរិក ដោយមានអ្នកជំងឺសរុប1,037,526នាក់ ក្នុងនោះមានអ្នកស្លាប់សរុប60,846នាក់។ អ្នកជំងឺថ្មីនៅប្រទេសនេះមាន25,926នាក់ និងអ្នកស្លាប់ថ្មីមាន2,503នាក់។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី4,771នាក់ និងអ្នកស្លាប់ថ្មី453នាក់។ អ្នកជំងឺសរុបនៅប្រទេសនេះមាន 236,899នាក់ និងអ្នកស្លាប់សរុប24,275នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,086នាក់ និងអ្នកស្លាប់ថ្មី323នាក់។ អ្នកជំងឺសរុប203,591នាក់ និងអ្នកស្លាប់សរុប27,682នាក់៕
ប្រភព៖ សារព័ត៌មានបរទេស