ពិភពលោកទាំងមូល មានអ្នកឆ្លងវីរុស COVID-19 ដល់ទៅជាង3លាននាក់ ក្នុងនោះមានជាង210,000នាក់បានបាត់បង់ជីវិត។
យោងតាមស្ថិតិពីសាកលវិទ្យាល័យ Johns Hopkins មនុស្ស3,040,709នាក់បានឆ្លងជំងឺ និង211,099នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងប្រទេស និងដែនដី210ក្នុងពិភពលោក។ អ្នកស្លាប់ថ្មីមានចំនួន4,286នាក់ និងអ្នកជំងឺថ្មីមានចំនួន69,814នាក់។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយ មានចំនួន891,804នាក់។
សហរដ្ឋអាមេរិក បច្ចុប្បន្នបានរកឃើញអ្នកជំងឺCOVID-19 សរុប985,443នាក់ កើន22,064នាក់ធៀបនឹងម្សិលមិញ។ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះក៏បានកើនដល់55,952នាក់ ក្នុងនោះមានករណីស្លាប់ថ្មីចំនួន1,142នាក់។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី1,831នាក់ និងអ្នកស្លាប់ថ្មី331នាក់។ អ្នកជំងឺសរុប209,465នាក់ និងអ្នកស្លាប់សរុប23,521នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី1,739នាក់ និងអ្នកស្លាប់ថ្មី333នាក់។ អ្នកជំងឺសរុប199,414នាក់ និងអ្នកស្លាប់សរុប26,977នាក់។
បារាំង៖ អ្នកជំងឺថ្មី3,742នាក់ និងអ្នកស្លាប់ថ្មី437នាក់។ អ្នកជំងឺសរុប165,842នាក់ និងអ្នកស្លាប់សរុប23,393នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី664នាក់ និងអ្នកស្លាប់ថ្មី85នាក់។ អ្នកជំងឺសរុប158,434នាក់ និងអ្នកស្លាប់សរុប6,061នាក់។
អង់គ្លេស៖ អ្នកជំងឺថ្មី4,309នាក់ និងអ្នកស្លាប់ថ្មី360នាក់។ អ្នកជំងឺសរុប157,144នាក់ និងអ្នកស្លាប់សរុប21,092នាក់។
រុស្ស៊ី៖ អ្នកជំងឺថ្មី6,198នាក់ និងអ្នកស្លាប់ថ្មី47នាក់។ អ្នកជំងឺសរុប87,147នាក់(អ្នកជំងឺសរុបនៅចិន 82,836នាក់) និងអ្នកស្លាប់សរុប794នាក់។
អ៊ីរ៉ង់៖ អ្នកស្លាប់ថ្មី96នាក់ និងងអ្នកស្លាប់សរុប5,806នាក់ ខណៈអ្នកជំងឺសរុប91,472នាក់។
អាស៊ីអាគ្នេយ៍៖ អ្នកជំងឺសរុប40,766នាក់ ក្នុងនោះមានអ្នកស្លាប់សរុប1,445នាក់។ សិង្ហបុរីគឺជាសម្បុកមេរោគធំជាងគេបង្អស់ដោយមានអ្នកជំងឺសរុប14,423នាក់ និងអ្នកស្លាប់12នាក់។ ឥណ្ឌូនេស៊ីជាប់លេខ2 ជាមួយនឹងអ្នកជំងឺសរុប9,096នាក់ និងអ្នកស្លាប់765នាក់ ខណៈហ្វីលីពីនគឺជាសម្បុកមេរោគធំជាងគេទី3ក្នុងតំបន់នេះ។
ទីម័រខាងកើត និងឡាវ បន្តជាទឹកដីដែលទទួលរងផលប៉ះពាល់តិចជាងគេនៅអាស៊ីអាគ្នេយ៍។ កម្ពុជា វៀតណាម ទីម័រខាងកើត និងឡាវ មិនទាន់មានករណីស្លាប់ដោយសារ COVID-19 នៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស