ពិភពលោកទាំងមូល មានអ្នកជំងឺសរុបជិត3លាននាក់ ក្នុងនោះមានជាង206,000នាក់បានបាត់បង់ជីវិត ខណៈអ្នកជំងឺបានជាសះស្បើយមានចំនួន 878,700នាក់។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បណ្ដាប្រទេស និងដែនដីចំនួន210 ក្នុងពិភពលោក មានអ្នកស្លាប់ចំនួន 206,265នាក់ ក្នុងចំណោមអ្នកជំងឺ COVID-19 សរុប2,965,363នាក់។ អ្នកជំងឺបានជាសះស្បើយមានចំនួន 863,464នាក់។ ថ្ងៃនេះ ពិភពលោក អ្នកជំងឺថ្មីមានចំនួន 77,469នាក់ និងអ្នកស្លាប់ថ្មីមានចំនួន3,897នាក់។
សហរដ្ឋអាមេរិកបន្តជាសម្បុកមេរោគ និងជា “វាលពិឃាត” ធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប 963,379នាក់ ក្នុងនោះមានអ្នកស្លាប់ 54,810នាក់។ អ្នកជំងឺកើនមានចំនួន 29,446នាក់ និងអ្នកស្លាប់ថ្មីកើន1,361នាក់។
អេស្ប៉ាញ មានអ្នកជំងឹថ្មី2,870នាក់ អ្នកស្លាប់ថ្មីមាន288នាក់។ អ្នកជំងឺសរុបមាន226,629នាក់ និងអ្នកស្លាប់សរុប23,190នាក់។ ប្រទេសនេះគឺជា “វាលពិឃាត” របស់ COVID-19 (អ្នកស្លាប់ដោយសារ COVID-19) ធំជាងគេទី2ក្នុងពិភពលោក។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,324នាក់ អ្នកស្លាប់ថ្មី260នាក់។ អ្នកជំងឺសរុប197,675នាក់ និងអ្នកស្លាប់សរុប26,644នាក់។
បារាំង៖ អ្នកជំងឺថ្មី612នាក់ អ្នកស្លាប់ថ្មី242នាក់។ អ្នកជំងឺសរុប162,100នាក់ និងអ្នកស្លាប់សរុបមាន22,856នាក់។
អង់គ្លេស៖ អ្នកជំងឺថ្មី4,463នាក់ អ្នកស្លាប់ថ្មី413នាក់ ក្នុងចំណោមអ្នកជំងឺសរុប152,840នាក់ និងអ្នកស្លាប់សរុប20,732នាក់៕
ប្រភព៖ សារព័ត៌មានបរទេស