ពិភពលោកទាំងមូលមានអ្នកស្លាប់ជាង200,000នាក់ ដោយសារឆ្លងវីរុសCOVID-19 នៅក្នុងចំណោមអ្នកជំងឺជិត2.9លាននាក់ ដែលភាគច្រើនកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា នៅក្នុងបណ្ដាប្រទេស និងដែនដីចំនួន210 បានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន2,887,894នាក់ ក្នុងនោះមាន202,368នាក់បានបាត់បង់ជីវិត។ អ្នកជំងឺថ្មីកើនបន្ថែម 96,908នាក់ និងអ្នកស្លាប់ថ្មីកើន 6,448នាក់ បើធៀបនឹងម្សិលមិញ ខណៈអ្នកជំងឺដែលបានជាសះស្បើយមានចំនួន 814,025នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប 933,933នាក់ និងអ្នកស្លាប់53,449នាក់។ អ្នកជំងឺថ្មីកើន43,409នាក់ ខណៈអ្នកស្លាប់ថ្មីកើន2,432នាក់ ធៀបនឹងមួយថ្ងៃមុននេះ។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី3,995នាក់ អ្នកស្លាប់ថ្មី378នាក់។ អ្នកជំងឺសរុបជិត224,000នាក់ និងអ្នកស្លាប់សរុបជិត23,000នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក និងជា “វាលពិឃាត” របស់កូរ៉ូណា ធំជាងគេទី3 បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,357នាក់ និងអ្នកស្លាប់ថ្មី415នាក់។ អ្នកជំងឺសរុប195,351នាក់ និងអ្នកស្លាប់សរុប26,284នាក់។ តួលេខនៃការស្លាប់បានថយចុះទាបបំផុត រាប់ចាប់ពីថ្ងៃទី19មីនា។
បារាំង៖ អ្នកជំងឺថ្មី1,660នាក់ និងអ្នកស្លាប់ថ្មី369នាក់។ អ្នកជំងឺសរុប161,488នាក់ និងអ្នកស្លាប់សរុប22,614នាក់។ ប្រទេសនេះ នឹងអនុញ្ញាតឱ្យបើកសាលារៀនឡើងវិញ ក្រោយថ្ងៃទី11ឧសភា។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី1,419នាក់ អ្នកស្លាប់ថ្មី133នាក់។ អ្នកជំងឺសរុប156,418នាក់ និងអ្នកស្លាប់សរុប5,873នាក់។
អង់គ្លេស៖ អ្នកជំងឺថ្មី4,913នាក់ ខណៈអ្នកស្លាប់ថ្មីមាន8113នាក់។ អ្នកជំងឺសរុប148,377នាក់ និងអ្នកស្លាប់សរុប20,319នាក់។ អ្នកស្លាប់ដោយសារ COVID-19 ក្នុងប្រទេសនេះ មិនបានរាប់បញ្ចូលអ្នកស្លាប់នៅក្រៅមន្ទីរពេទ្យនោះទេ។
ប្រទេសទួរគី៖ អ្នកជំងឺសរុបមាន107,773នាក់ អ្នកស្លាប់សរុបមាន2,706នាក់ និងអ្នកដែលបានជាសះស្បើយមានចមនួន25,582នាក់៕
ប្រភព៖ សារព័ត៌មានបរទេស