ពិភពលោកទាំងមូលមានអ្នកស្លាប់ជិត197,000នាក់ ក្នុងចំណោមអ្នកជំងឺជាង2,8លាននាក់ ដែលភាគច្រើនកើតឡើងនៅក្នុងទ្វីបអឺរ៉ុប និងអាមេរិក។
យោងតាមសាកលវិទ្យាល័យ Johns Hopkins ប្រទេស និងដែនដីចំនួន210 ក្នុងពិភពលោក បានរកឃើញអ្នកជំងឺCOVID-19 ចំនួន2,826,847នាក់ ក្នុងនោះក៏មានអ្នកស្លាប់ប្រមាណជា197,082នាក់ផងដែរ ដោយមានអ្នកជំងឺថ្មី82,396នាក់ និងអ្នកស្លាប់ថ្មី5,617នាក់។ ចំណែកអ្នកជំងឺដែលបានជាសះស្បើយមានចំនួន779,774នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេក្នុងពិភពលោក ជាមួយនឹងអ្នកជំងឺសរុប923,612នាក់ និងស្លាប់សរុប51,017នាក់។ អ្នកជំងឺថ្មី កើន37,170នាក់ និងអ្នកស្លាប់កើន 1,858នាក់។
អេស្ប៉ាញជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក និងជា “វាលពិឃាត” របស់ COVID-19 ធំជាងគេលំដាប់ទី3 បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីតាលី។ អេស្ប៉ាញមានអ្នកស្លាប់សរុបឡើងដល់ជាង22,500នាក់ ក្នុងចំណោមអ្នកជំងឺជិត220,000នាក់។ អ្នកជំងឺថ្មី មាន6,740នាក់ និងអ្នកស្លាប់ថ្មី មាន367នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី3,021នាក់ អ្នកស្លាប់ថ្មី420នាក់ ក្នុងចំណោមអ្នកជំងឺសរុប192,994នាក់ និងអ្នកស្លាប់សរុប25,969នាក់។
បារាំង៖ មានអ្នកជំងឺថ្មី1,645នាក់ អ្នកស្លាប់ថ្មី389នាក់ ក្នុងចំណោមអ្នកជំងឺសរុប159,828នាក់ និងអ្នកស្លាប់សរុប22,245នាក់។
អាល្លឺម៉ង់ត្រូវបានវាយតម្លៃថា បានប្រតិកម្មឆាប់រហ័សទៅនឹង COVID-19 ហើយអាចគ្រប់គ្របវីរុសបានយ៉ាងល្អនៅដំណាក់កាលដំបូង។ ប៉ុន្តែ អធិការបតី Angela Merkel បានព្រមានថា នេះគ្រាន់តែជាចំណុចចាប់ផ្ដើមដំបូងនៃរោគរាតត្បាតតែប៉ុណ្ណោះ។ អាល្លឺម៉ង់ បច្ចុប្បន្នមានអ្នកជំងឺសរុប143,464នាក់ និងអ្នកស្លាប់សរុប5,760នាក់ ក្នុងនោះអ្នកជំងឺថ្មីមាន1,870នាក់ និងអ្នកស្លាប់ថ្មី185នាក់។
អង់គ្លេសទើបបានរកឃើញអ្នកជំងឺថ្មី 5,386នាក់ និងអ្នកស្លាប់ថ្មី684នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបឡើងដល់143,464នាក់ និងអ្នកស្លាប់សរុប19,506នាក់។
អ៊ីរ៉ង់បានក្លាយជាសម្បុកមេរោគធំជាងគេនៅក្នុងទ្វីបអាស៊ី ដោយមានអ្នកជំងឺសរុប88,194នាក់។ ប្រទេសនេះទើបមានអ្នកស្លាប់ថ្មី93នាក់ នេះជាថ្ងៃទី11ហើយដែលតួលេខអ្នកស្លាប់ថ្មីក្រោម100នាក់។ អ៊ីរ៉ង់មានអ្នកស្លាប់សរុប5,574នាក់៕
ប្រភព៖ សារព័ត៌មានបរទេស