ពិភពលោកទាំងមូលមានអ្នកស្លាប់ជិត183,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជាង2.6លាននាក់ ដែលភាគច្រើននៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា នៅក្នុងបណ្ដាប្រទេស និងដែនដីចំនួន210 បានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាCOVID-19 ចំនួន 2,620,579នាក់ ក្នុងនោះមាន 182,903នាក់បានបាត់បង់ជីវិត។ អ្នកជំងឺថ្មីមានចំនួន60,075នាក់ និងអ្នកស្លាប់ថ្មីមាន5,977នាក់ ខណៈអ្នកជំងឺដែលបានជាសះស្បើយមានចំនួន709,541នាក់។
សហរដ្ឋអាមេរិក៖ អ្នកជំងឺថ្មីមាន23,725នាក់ អ្នកស្លាប់ថ្មីមាន1,804នាក់។ អ្នកជំងឺសរុបមាន846,982នាក់ អ្នកស្លាប់សរុបមាន46,609នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក។
អេស្ប៉ាញ៖ អ្នកជំងឺថ្មីមាន4,211នាក់ អ្នកស្លាប់ថ្មីមាន435នាក់។ អ្នកជំងឺសរុប208,389នាក់ អ្នកស្លាប់សរុប21,717នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី3,370នាក់ អ្នកស្លាប់ថ្មីមាន437នាក់។ អ្នកជំងឺសរុបមាន187,327នាក់ អ្នកស្លាប់សរុបមាន25,085នាក់។
បារាំង៖ អ្នកជំងឺថ្មីមាន1,827នាក់ អ្នកស្លាប់ថ្មីមាន544នាក់។ អ្នកជំងឺសរុបមាន159,877នាក់ អ្នកស្លាប់សរុបមាន21,340នាក់។ ប្រទេសនេះបានក្លាយជា “វាលពិឃាត” របស់ COVID-19 ធំជាងគេលំដាប់ទី4ក្នុងពិភពលោកដែលមានអ្នកស្លាប់លើសពី20,000នាក់៕
ប្រភព៖ សារព័ត៌មានបរទេស