សកលលោកទាំងមូលមានអ្នកស្លាប់ជិត170,000នាក់ ក្នុងចំណោមអ្នកជំងឺCOVID-19 ជិត2.5លាននាក់ ដែលភាគច្រើននៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអឺរ៉ុប។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មនុស្សចំនួន 2,470,410នាក់ បានឆ្លងវីរុស COVID-19 នៅក្នុងប្រទេស និងដែនដីចំនួន210 នៅទូទាំងពិភពលោក ក្នុងនោះមាន 169,595នាក់បានស្លាប់។ អ្នកជំងឺថ្មី កើន76,117នាក់ និងអ្នកស្លាប់ថ្មីកើន4,657នាក់ បើធៀបនឹងម្សិលមិញ។
សហរដ្ឋអាមេរិក នៅតែជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប782,159នាក់ អ្នកស្លាប់សរុប41,872នាក់។ អ្នកជំងឺ COVID-19 ដែលបានជាសះស្បើយក្នុងប្រទេសនេះ កើនដល់71,832នាក់។
អេស្ប៉ាញគឺជាសម្បុកមេរោគធំជាងគេទី2ក្នុងពិភពលោក ដោយមានអ្នកស្លាប់20,852នាក់ ខណៈដែលអ្នកជំងឺថ្មីមានចំនួន4,266នាក់ ធ្វើឱ្យចំនួនអ្នកជំងឺសរុបឡើងដល់200,210នាក់។ ប្រទេសនេះទើបបានជួបតួលេខនៃអ្នកស្លាប់ដោយសារ COVID-19 ទាបបំផុតក្នុងអំឡុង1ខែមកនេះ ហើយក៏ជាលើកដំបូងដែលអេស្ប៉ាញមានអ្នកស្លាប់តិចជាង400នាក់ក្នុង1ថ្ងៃ រាប់ចាប់ពីរោគរាតត្បាតនេះឆ្លងដល់ប្រទេសនេះ។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,256នាក់ អ្នកជំងឺសរុប181,228នាក់ ខណៈអ្នកស្លាប់ថ្មី454នាក់ អ្នកស្លាប់សរុប24,114នាក់។
បារាំង៖ អ្នកជំងឺថ្មី3,585នាក់ អ្នកស្លាប់ថ្មី574នាក់ និងអ្នកជំងឺសរុប156,479នាក់ អ្នកស្លាប់សរុប20,292នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី1,469នាក់ អ្នកស្លាប់ថ្មី120នាក់ ចំណែកអ្នកជំងឺសរុបមាន146,653នាក់ និងអ្នកស្លាប់សរុប4,706នាក់។
អង់គ្លេស៖ អ្នកជំងឺថ្មី4,676នាក់ អ្នកស្លាប់ថ្មី449នាក់ និងអ្នកជំងឺសរុប124,743នាក់ អ្នកស្លាប់សរុប16,509នាក់។
ប្រទេសចិន៖ តួលេខចុងក្រោយបង្ហាញថា ប្រទេសនេះមានអ្នកជំងឺសរុប83,817នាក់ និងអ្នកស្លាប់សរុប4,636នាក់។
អ៊ីរ៉ង់នៅតែជាសម្បុកមេរោគធំជាងគេទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប83,505នាក់ ក្នុងនោះមានអ្នកស្លាប់5,209នាក់។ អ្នកជំងឺថ្មី និងអ្នកស្លាប់ថ្មីនៅប្រទេសនេះ គឺមាន1,294 និង91នាក់៕
ប្រភព៖ សារព័ត៌មានបរទេស