ពិភពលោកមានអ្នកស្លាប់ដោយសារCOVID-19 សរុបជាង153,000នាក់ ក្នុងចំណោមអ្នកជំងឺសរុប ជាង2.2លាននាក់។
សាកលវិទ្យាល័យ Johns Hopkins ប្រកាសថា មានអ្នកជំងឺកូរ៉ូណាសរុប2,234,109នាក់ និងស្លាប់153,379នាក់នៅក្នុងប្រទេស និងដែនដី210 នៅក្នុងពិភពលោកទាំងមូល ក្នុងនោះមានអ្នកជំងឺបានជាសះស្បើយ 569,953នាក់ផងដែរ។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប699,706នាក់ និងអ្នកស្លាប់សរុប36,727នាក់ ក្នុងនោះមានអ្នកជំងឺថ្មី32,481នាក់ និងអ្នកស្លាប់ថ្មី4,041នាក់។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី3,291នាក់ អ្នកស្លាប់ថ្មី316នាក់ និងអ្នកជំងឺសរុប188,167នាក់ អ្នកស្លាប់សរុប19,631នាក់។ ប្រទេសនេះជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់នៅទ្វីបអឺរ៉ុប និងលំដាប់ទី2នៅក្នុងពិភពលោក។
អ៊ីតាលី៖ អ្នកជំងឺថ្មី3,493នាក់ អ្នកស្លាប់ថ្មី575នាក់ និងអ្នកជំងឺសរុប172,434នាក់ អ្នកស្លាប់សរុប22,745នាក់។
បារាំង៖ អ្នកជំងឺថ្មី1,909នាក់ អ្នកស្លាប់ថ្មី761នាក់ និងអ្នកជំងឺសរុប147,969នាក់ អ្នកស្លាប់សរុបឡើងដល់18,681នាក់។
ចំនួនអ្នកផ្ទុកមេរោគសរុប និងស្លាប់សរុបនៅប្រទេសអាល្លឺម៉ង់គឺ 140,886នាក់ និង4,326នាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងមេរោគថ្មី3,188នាក់ និងស្លាប់ថ្មី274នាក់។
អង់គ្លេសគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី5នៅអឺរ៉ុប ដោយមានអ្នកជំងឺសរុប108,692នាក់ និងស្លាប់សរុបឡើងដល់14,576នាក់ ក្នុងនោះមានអ្នកជំងឺថ្មី5,599នាក់ និងអ្នកស្លាប់ថ្មី847នាក់។
ប្រទេសចិន បានរកឃើញអ្នកជំងឺថ្មី27នាក់ ក្នុងនោះមាន17នាក់ជាករណីនាំចូល។ ប្រទេសនេះក៏បានរាយការណ៍ថាបានរកឃើញអ្នកជំងឺថ្មីដែលមិនមានរោគសញ្ញាចំនួន54ករណីផងដែរ។ ចំនួនសរុបនៃករណីឆ្លងវីរុសនៅប្រទេសចិន គិតមកដល់ថ្ងៃនេះ បានកើនដល់82,719នាក់ ក្នុងនោះមាន4,512នាក់បានបាត់បង់ជីវិត។
អ៊ីរ៉ង់បន្តជាសម្បុកមេរោគធំជាងគេទី2នៅអាស៊ី ដោយមានអ្នកជំងឺសរុប79,494នាក់ និងអ្នកស្លាប់សរុប4,958នាក់។ ប្រទេសនេះទើបតែបានរកឃើញអ្នកជំងឺថ្មី1,499នាក់ និងស្លាប់ថ្មី89នាក់បន្ថែមទៀត។
ចំណែកអាស៊ីអាគ្នេយ៍វិញ ប្រទេសឥណ្ឌូនេស៊ីក្លាយជាសម្បុកមេរោគធំជាងគេដោយមានអ្នកជំងឺសរុប5,923នាក់ និងស្លាប់សរុប520នាក់ ក្នុងនោះមានអ្នកជំងឺថ្មីមានចំនួន407នាក់ និងអ្នកស្លាប់ថ្មី24នាក់។ ហ្វីលីពីនឈរលំដាប់ទី2 ដោយមានអ្នកជំងឺសរុប5,878នាក់ និងស្លាប់សរុប387នាក់ ខណៈម៉ាឡេស៊ីទើបរកឃើញអ្នកជំងឺថ្មី69នាក់ និងអ្នកស្លាប់ថ្មី2នាក់ ដែលធ្វើឱ្យតួលខនៃអ្នកជំងឺសរុបនៅប្រទេសនេះកើនដល់5,251នាក់ និងស្លាប់សរុបកើនដល់86នាក់៕
ប្រភព៖ សារព័ត៌មានបរទេស