ពីភពលោកទាំងមូលមានអ្នកស្លាប់ជិត134,000នាក់ ក្នុងចំណោមអ្នកជំងឺជាង2លាននាក់ ដោយសារបានឆ្លងវីរុសCOVID-19។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ទូទាំងពិភពលោក មានមនុស្ស 1,056,055នាក់បានឆ្លងវីរុស និង133,572នាក់បានបាត់បង់ជីវិតដោយសារតែ COVID-19។ បច្ចុប្បន្ន វីរុសនេះបានរាតត្បាតដល់ប្រទេស និងដែនដីចំនួន210នៅលើភពផែនដី។ អ្នកជំងឺដែលបានជាសះស្បើយ មានចំនួន509,741នាក់ ខណៈអ្នកជំងឺកំពុងប្រឈមនឹងការស្លាប់មានចំនួន51,144នាក់។
សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប636,350នាក់ និងស្លាប់សរុប27,940នាក់។ អ្នកជំងឺកើន33,361នាក់ និងអ្នកស្លាប់កើន2,365នាក់ ក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី3,584នាក់ និងអ្នកស្លាប់ថ្មី453នាក់។ អ្នកជំងឺសរុប177,644នាក់ និងអ្នកស្លាប់សរុប18,708នាក់។ ប្រទេសនេះ ជាសម្បុកមេរោគធំជាងគេនៅអឺរ៉ុប និងធំលំដាប់ទី2នៅក្នុងពិភពលោក។
អ៊ីតាលី៖ អ្នកជំងឺថ្មី2,667នាក់ និងអ្នកស្លាប់ថ្មី578នាក់។ អ្នកជំងឺសរុប165,155នាក់ និងអ្នកស្លាប់សរុប21,645នាក់។
បារាំង៖ អ្នកជំងឺថ្មី4,560នាក់ និងអ្នកស្លាប់ថ្មី1,438នាក់។ អ្នកជំងឺសរុប147,863នាក់ និងអ្នកស្លាប់សរុប17,167នាក់។ អ្នកជំងឺដែលត្រូវការព្យាបាលសកម្មបានថយចុះបន្តិចក្នុងរយៈពេល7ថ្ងៃចុងក្រោយនេះ។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី1,246នាក់ និងស្លាប់ថ្មី97នាក់។ អ្នកជំងឺសរុប133,456នាក់ និងអ្នកស្លាប់សរុ3,592នាក់។ ប្រទេសនេះចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតក្នុងការធ្វើដំណើរចាប់ពីថ្ងៃទី15មេសា។ ចុះណែកហាងដែលមានទំហំក្រោម 800ម៉ែត្រក្រឡាត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញបើសិនជាមាន “គម្រោងរក្សាអនាម័យ” ត្រឹមត្រូវ។ ប៉ុន្តែ បម្រាមដែលមិនឱ្យជួបជុំលើសពី2នាក់នៅទីសាធារណៈ នៅតែអនុវត្តធម្មតា លើកលែងតែជាសមាជិកក្នុងគ្រួសារ។
អង់គ្លេសជាសម្បុកមេរោគធំជាងគេលំដាប់ទី5នៅអឺរ៉ុប ដោយមានអ្នកជំងឺសរុប98,476នាក់ និងអ្នកស្លាប់សរុប12,868នាក់។ អ្នកជំងឺថ្មីមាន4,603នាក់ និងអ្នកស្លាប់ថ្មី761នាក់។ ស្ថិតិអំពីអ្នកស្លាប់ដោយសារ COVID-19 នៅអង់គ្លេស ត្រូវបានគិតតែអ្នកជំងឺដែលស្លាប់ក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។
ប្រទេសចិន និងកូរ៉េខាងត្បូងមិនទាន់ប្រកាសស្ថិតិថ្មីនៅឡើយសម្រាប់ថ្ងៃនេះ ប៉ុន្តែ តួលេខចុងក្រោយរបស់ចិនឱ្យដឹងថា អ្នកជំងឺសរុបរបស់ប្រទេសនេះ មានចំនួន82,295នាក់ និងអ្នកស្លាប់សរុបមានចំនួន3,342នាក់ ខណៈកូរ៉េខាងត្បូង មានអ្នកជំងឺសរុប10,591នាក់ និងស្លាប់សរុប225នាក់។
អ៊ីរ៉ង់នៅតែបន្តជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី ដោយមានអ្នកជំងឺសរុប76,389នាក់ និងស្លាប់សរុប4,777នាក់។ អ្នកជំងឺថ្មី1,512នាក់ និងស្លាប់ថ្មី94នាក់៕
ប្រភព៖ សារព័ត៌មានបរទេស