បណ្ដាប្រទេសនៅតំប់នអាស៊ីអាគ្នេយ៍បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 សរុប22,180នាក់ កើនជាង1,000នាក់នៅក្នុងថ្ងៃនេះ ខណៈអ្នកស្លាប់សរុប បានឡើងដល់958នាក់។
បច្ចុប្បន្ន ប្រទេសហ្វីលីពីនគឺជាសម្បុកមេរោគCOVID-19ធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ក្រសួងសុខាភិបាលហ្វីលីពីនបានឱ្យដឹងថា ប្រទេសនេះ បានរកឃើញអ្នកជំងឺថ្មី230នាក់បន្ថែមទៀត ខណៈអ្នកស្លាប់ក៏បានកើន14នាក់បន្ថែមទៀតដែរ នាំឱ្យចំនួនអ្នកជំងឺសរុបកើនដល់5,453នាក់ និងអ្នកស្លាប់កើនដល់349នាក់។ ថ្ងៃនេះ ហ្វីលីពីនក៏មានអ្នកជំងឺ58នាក់បន្ថែមទៀតដែរដែលបានជាសះស្បើយ ដូច្នេះអ្នកជំងឺដែលបានជាសះស្បើយសរុបឡើងដល់353នាក់។
ខាងក្រោមនេះគឺជាតារាងស្ថិតិថ្មីស្ដីអំពីចំនួនអ្នកជំងឺថ្មី អ្នកជំងឺសរុប អ្នកស្លាប់ថ្មី និងអ្នកស្លាប់សរុបនៅក្នុងបណ្ដាប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍៖
ប្រភព៖ Reuters, CNN