ពិភពលោកទាំងមូល មានអ្នកជំងឺCOVID-19 ជាង125,000នាក់បានបាត់បង់ជីវិត ក្នុងចំណោមអ្នកជំងឺសរុបជិត2លាននាក់ ខណៈដែលវីរុសនេះកំពុងរាតត្បាតខ្លាំងជាងគេនៅសហរដ្ឋអាមរិក និងអឺរ៉ុប។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ទូទាំងពិភពលោកបានរកឃើញអ្នកជំងឺកូរ៉ូណាសរុប1,970,879នាក់ និងអ្នកស្លាប់ដោយសារវីរុសCOVID-19នេះ បានកើនដល់125,678នាក់ ដែលតួលេខនេះកើតឡើងនៅក្នុងបណ្ដាប្រទេស និងដែនដីចំនួន210ក្នុងសកលលោក។ ចំណែកតួលេខថ្មីនៃអ្នកជំងឺដែលបានជាសះស្បើយមានចំនួន29,162នាក់ ដូច្នេះចំនួនអ្នកបានជាសះស្បើយសរុបមាន 472,948នាក់។
សហរដ្ឋអាមេរិកគឺជាសម្បុកមេរោគCOVID-19 ធំជាងគេក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប602,989នាក់ និងស្លាប់25,575នាក់ ខណៈអ្នកជំងឺថ្មីមានចំនួន21,310នាក់ និងអ្នកស្លាប់ថ្មីមាន1,957នាក់។
អេស្ប៉ាញ៖ អ្នកជំងឺថ្មីមាន2,442នាក់ និងអ្នកស្លាប់ថ្មីមាន300នាក់។ អ្នកជំងឺសរុបមាន172,541នាក់ និងអ្នកស្លាប់សរុបមាន18,056នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក។
អ៊ីតាលី៖ អ្នកជំងឺថ្មីមាន2,972នាក់ និងអ្នកស្លាប់ថ្មីមាន602នាក់។ អ្នកជំងឺសរុបមាន162,488នាក់ និងអ្នកស្លាប់សរុប21,067នាក់។ ប្រទេសនេះជា “វាលពិឃាត” របស់COVID-19 ធំជាងគេលំដាប់ទី2នៅក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
បារាំង៖ អ្នកជំងឺថ្មី6,524នាក់ និងស្លាប់ថ្មី762នាក់។ អ្នកជំងឺសរុប143,303នាក់ និងអ្នកស្លាប់សរុបមាន15,729នាក់។
អាល្លឺម៉ង់់៖ អ្នកជំងឺថ្មី1,287នាក់ និងអ្នកស្លាប់ថ្មី100នាក់។ អ្នកជំងឺសរុប131,359នាក់ និងស្លាប់សរុបមាន3,294នាក់។
អង់គ្លេស៖ អ្នកជំងឺសរុប93,873នាក់ និងអ្នកស្លាប់សរុប12,107នាក់ ខណៈអ្នកស្លាប់ថ្មីមានចំនួន778នាក់។
ប្រភព៖ សារព័ត៌មានបរទេស