ពិភពលោកទាំងមូលមានអ្នកជំងឺជាង2លាននាក់ និងស្លាប់ជាង119,000នាក់ដោយសារវីរុសCOVID-19 ក្នុងនោះ ទ្វីបអឺរ៉ុបនិងសហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគធំជាងគេបង្អស់។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា នៅទូទាំងពិភពលោក មានអ្នកជំងឺសរុប 2,019,320នាក់ ចំណែកអ្នកស្លាប់បានកើនដល់119,483នាក់។ ចំនួនជំងឺបានជាសះស្បើយសរុបមាន443,786នាក់។
សហរដ្ឋអាមេរិកជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប577,842នាក់ និងស្លាប់សរុប23,219នាក់។ អ្នកជំងឺថ្មី20,007នាក់ និងអ្នកស្លាប់ថ្មី1,140នាក់។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី3,268នាក់ និងអ្នកស្លាប់ថ្មី547នាក់។ អ្នកជំងឺសរុប170,099នាក់ និងអ្នកស្លាប់សរុប17,756នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេទី1នៅអឺរ៉ុប និងទី2ក្នុងពិភពលោក។
អ៊ីតាលី៖ អ្នកជំងឺសរុប159,516នាក់ និងអ្នកស្លាប់សរុប20,456នាក់។ អ្នកជំងឺថ្មី3,153នាក់ និងអ្នកស្លាប់ថ្មី566នាក់។
បារាំង៖ អ្នកជំងឺសរុប136,779នាក់ និងអ្នកស្លាប់សរុប14,967នាក់។ អ្នកជំងឺថ្មី4,188នាក់ និងអ្នកស្លាប់ថ្មី574នាក់។
អង់គ្លេស៖ អ្នកជំងឺសរុប88,621នាក់ និងអ្នកស្លាប់សរុប11,329នាក់ ក្នុងនោះអ្នកស្លាប់ថ្មីមាន 717ករណី។
ប្រភព៖ សារព័ត៌មានបរទេស