តំបន់អាស៊ីអាគ្នេយ៍មានប្រទេសសរុបចំនួន11 ក្នុងនោះមានសមាជិក ASEAN ចំនួន10ប្រទេស និងអ្នកសង្កេតការណ៍(ទីម័រ/Timor-Leste)1ប្រទេស សុទ្ធតែមានករណីឆ្លងវីរុសCOVID-19។
ម៉ាឡេស៊ីគឺជាសម្បុកមេរោគធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ ដោយមានអ្នកជំងឺសរុប4,683នាក់ និងអ្នកស្លាប់សរុប76នាក់។
ហ្វីលីពីនជាសម្បុកមេរោគCOVID-19 ធំជាងគេលំដាប់ទី2នៅអាស៊ីអាគ្នេយ៍ ដោយមានអ្នកជំងឺសរុប4,648នាក់ និងស្លាប់297នាក់។
ឥណ្ឌូនេស៊ីគឺជា “វាលពិឃាត” របស់វីរុសCOVID-19 ធំជាងគេលំដាប់ទី1 និងជាសម្បុកមេរោគធំជាងគេលំដាប់ទី3នៅក្នុងតំបន់នេះ ដោយមានអ្នកស្លាប់សរុបឡើងដល់373នាក់ កើន46នាក់បើធៀបនឹងម្សិលមិញ។ អ្នកជំងឺសរុបមានចំនួន4,241នាក់។
ប្រទេសថៃ៖ អ្នកជំងឺសរុប2,551នាក់ និងស្លាប់សរុប38នាក់។
សិង្ហបុរី៖ អ្នកជំងឺថ្មី មាន233នាក់ និងអ្នកជំងឺសរុបមាន2,532នាក់ ក្នុងនោះមាន8នាក់បានបាត់បង់ជីវិត។
វៀតណាម៖ អ្នកជំងឺសរុប262នាក់ (មិនទាន់មានអ្នកស្លាប់)។
ប៊្រុយណេ៖ អ្នកជំងឺសរុប136នាក់ និងអ្នកស្លាប់សរុប1នាក់។
កម្ពុជា៖ អ្នកជំងឺសរុប122នាក់ ក្នុងនោះមាន77នាក់បានជាសះស្បើយ និង45នាក់កំពុងព្យាបាល។
មីយ៉ានម៉ារ៖ អ្នកជំងឺសរុប41នាក់ និងស្លាប់សរុប4នាក់។
ប្រទេសឡាវ៖ អ្នកជំងឺសរុប19នាក់។
ទីម័រខាងកើត(Timor-Leste)៖ អ្នកជំងឺសរុប2ករណីដដែល។
ប្រភព៖ សារព័ត៌មានបរទេស