ពិភពលោកទាំងមូល មានករណីឆ្លងមេរោគជាង1.8លាននាក់ និងស្លាប់ជាង114,000នាក់ដោយសារ COVID-19 ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុបបន្តជាសម្បុកមេរោគធំជាងគេបង្អស់។
ស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា មនុស្សចំនួន1,846,680នាក់បានឆ្លងរោគ និង114,090នាក់បានបាត់បង់ជីវិត ដោយសារតែវីរុសCOVID-19 នៅក្នុងប្រទេស និងដែនដីចំនួន210 ក្នុងពិភពលោក ដោយមានអ្នកជំងឺថ្មី78,825នាក់ និងអ្នកស្លាប់ថ្មី5,809នាក់។ អ្នកជំងឺដែលបានជាសះស្បើយមានចំនួន421,497នាក់។
សហរដ្ឋអាមេរិក៖ អ្នកជំងឺសរុប554,226នាក់ កើន29,323នាក់ធៀបនឹងម្សិលមិញ ក្នុងនោះអ្នកស្លាប់មានចំនួន21,994នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេក្នុងពិភពលោក។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី3,804នាក់ និងអ្នកស្លាប់ថ្មី603នាក់។ អ្នកជំងឺសរុប166,831នាក់ និងអ្នកស្លាប់សរុប17,209នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក និងលំដាប់ទី1នៅអឺរ៉ុប។
អ៊ីតាលី៖ អ្នកជំងឺថ្មី4,092នាក់ និងអ្នកស្លាប់ថ្មី431នាក់។ អ្នកជំងឺសរុប156,363នាក់ និងអ្នកស្លាប់សរុប19,899នាក់។
បារាំង៖ អ្នកជំងឺថ្មី2,937នាក់ និងអ្នកស្លាប់ថ្មី561នាក់។ អ្នកជំងឺសរុប132,591នាក់ និងអ្នកស្លាប់សរុប14,393នាក់។ បារាំងជាសម្បុកមេរោគធំជាងគេលំដាប់ទី4ក្នុងពិភពលោក។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី2,402នាក់ និងអ្នកស្លាប់ថ្មី3,022នាក់។ អ្នកជំងឺសរុបមានចំនួន127,854នាក់។
អង់គ្លេស៖ អ្នកជំងឺសរុប84,279នាក់ ក្នុងនោះមានអ្នកស្លាប់សរុប10,612នាក់។ អ្នកស្លាប់ថ្មី មានចំនួន737នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី5នៅអឺរ៉ុប។
ប្រទេសចិនមិនទាន់ប្រកាសតួលេខថ្មី ប៉ុន្តែស្ថិតិចុងក្រោយបង្ហាញថា អ្នកជំងឺសរុបមាន 82,160នាក់ និងស្លាប់សរុប3,341នាក់។
អ៊ីរ៉ង់៖ អ្នកជំងឺសរុប71,686នាក់ និងអ្នកស្លាប់សរុប4,474នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន៕
ប្រភព៖ សារព័ត៌មានបរទេស