នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសម៉ាឡេស៊ីគឺជាសម្បុកមេរោគCOVID-19ធំជាងលំដាប់ទី1 ចំណែកឥណ្ឌូនេស៊ីវិញ គឺជា “វាលពិឃាត” របស់COVID-19 ធំជាងគេលំដាប់ទី1ផងដែរក្នុងតំបន់នេះ។
ម៉ាឡេស៊ីបច្ចុប្បន្ន មានអ្នកជំងឺសរុប4,530នាក់ និងអ្នកស្លាប់សរុប73នាក់។ អ្នកបានជាសះស្បើយមានចំនួន1,995នាក់ និងកំពុងព្យាបាល2,462នាក់។
ហ្វីលីពីន៖ អ្នកជំងឺសរុប4,428នាក់ ក្នុងនោះមានអ្នកស្លាប់247នាក់ និង157នាក់បានជាសះស្បើយ។
ឥណ្ឌូនេស៊ី៖ អ្នកជំងឺសរុប3,842នាក់ និងអ្នកស្លាប់សរុប327នាក់ ក្នុងនោះមានអ្នកស្លាប់ថ្មី21នាក់ និងជាសះស្បើយ286នាក់។
ប្រទេសថៃ៖ អ្នកជំងឺសរុប2,518នាក់ និងស្លាប់សរុប35នាក់។ អ្នកជំងឺបានជាសះស្បើយមាន1,135នាក់។
សិង្ហបុរីទើបបានរកឃើញអ្នកជំងឺថ្មី121នាក់ ធ្វើឱ្យអ្នកជំងឺសរុបឡើងដល់2,229នាក់។ អ្នកស្លាប់សរុបមាន8ករណី កើន1ករណីបើធៀបនឹងម្សិលមិញ។
វៀតណាម៖ អ្នកជំងឺសរុប258នាក់ ក្នុងនោះមាន144នាក់បានជាសះស្បើយ។
ប៊្រុយណេ៖ អ្នកជំងឺសរុប136នាក់ ក្នុងនោះមាន1នាក់បានស្លាប់ និង104នាក់បានជាសះស្បើយ។
កម្ពុជា៖ អ្នកជំងឺសរុប៖ 122នាក់ ក្នុងនោះមាន77នាក់បានជាសះស្បើយ និង45នាក់កំពុងព្យាបាល។
ប្រទេសភូមា(មីយ៉ានម៉ារ)៖ អ្នកជំងឺសរុប35នាក់ ក្នុងនោះមាន3នាក់បានស្លាប់ និង2នាក់ជាសះស្បើយ។
ប្រទេសឡាវ៖ អ្នកជំងឺសរុប18នាក់។
ទីម័រខាងកើត(Timor-Leste)៖ អ្នកជំងឺសរុប2នាក់ ក្នុងនោះមានម្នាក់បានជាសះស្បើយ។
ពិភពលោកបច្ចុប្បន្នបានរកឃើញអ្នកឆ្លងមេរោគCOVID-19សរុប1,776,157នាក់ និងអ្នកស្លាប់ដោយសារមេរោគនេះសរុប108,702នាក់នៅក្នុងប្រទេស និងដែនដីចំនួន210 ដោយអ្នកផ្ទុកមេរោគកើនជាង76,136នាក់ និងអ្នកស្លាប់កើនជាង6,145នាក់ បើធៀបនឹងម្សិលមិញ។ អ្នកជំងឺបានជាសះស្បើយមានចំនួន402,270នាក់៕
ប្រភព៖ សារព័ត៌មានបរទេស