ក្រសួងសុខាភិបាលថ្ងៃនេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកជំងឺCOVID-19ថ្មីចំនួន2ករណីបន្ថែមទៀត ក្នុងនោះមានស្ត្រីទេសចរជនជាតិវៀតណាមម្នាក់ស្នាក់នៅអាផាតមិនមួយនៅសង្កាត់បឹងកេងកង1 រួមជាមួយស្វាមីជនជាតិកាណាដាកាត់ចិនដែលបម្រើការនៅកាស៊ីណូមួយកន្លែង។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលក៏បានប្រកាសថា មានអ្នកជំងឺ2នាក់បានជាសះស្បើយផងដែរ។
គិតត្រឹមថ្ងៃនេះ កម្ពុជាមានករណីឆ្លង COVID-19សរុបចំនួន122នាក់ ក្នុងនោះមាន77នាក់បានជាសះស្បើយ។