នៅក្នុងពិភពលោកទាំងមូល មានអ្នកឆ្លងវីរុសCOVID-19 ជិត1.7លាននាក់ និងជាង102,000នាក់បានបាត់បង់ជីវិត ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុបបន្តជាសម្បុកមេរោគធំជាងគេ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ពិភពលោកបានរកឃើញអ្នកជំងឺCOVID-19 ចំនួន1,691,719នាក់ និងអ្នកស្លាប់102,136នាក់នៅក្នុងប្រទេស និងដែនដីចំនួន210 ក្នុងនោះ អ្នកជំងឺថ្មីមានចំនួន104,510នាក់ និងអ្នកស្លាប់ថ្មីមាន7,286នាក់។ ចំណែកអ្នកដែលបានជាសះស្បើយ មានចំនួន375,499នាក់។
សហរដ្ឋអាមេរិក៖ ប្រទេសនេះជាសម្បុកមេរោគធំទី1ក្នុងពិភពលោក ដោយមានអ្នកជំងឺ492,240នាក់ កើន30,803នាក់បើធៀបនឹងម្សិលមិញ(10មេសា)។ អ្នកស្លាប់ថ្មី1,602នាក់ និងអ្នកស្លាប់សរុប18,350នាក់។
ទ្វីបអឺរ៉ុប៖ អ្នកជំងឺសរុប820,109នាក់ និងអ្នកស្លាប់សរុប70,094នាក់
ប្រទេសអេស្ប៉ាញ៖ អ្នកជំងឺថ្មី5,051នាក់ និងអ្នកស្លាប់ថ្មី634នាក់។ អ្នកជំងឺសរុប158,273នាក់ និងអ្នកស្លាប់សរុប16,081នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេទី2ក្នុងពិភពលោក។
ប្រទេសអ៊ីតាលី៖ អ្នកជំងឺថ្មី3,951នាក់ អ្នកជំងឺសរុប147,577នាក់។ អ្នកស្លាប់ថ្មី570នាក់ និងអ្នកស្លាប់សរុប18,849នាក់។ ប្រទេសនេះបន្តជា “វាលពិឃាត” របស់វីរុសCOVID-19 ធំជាងគេក្នុងពិភពលោក។
ប្រទេសបារាំង៖ អ្នកជំងឺថ្មី7,120នាក់ និងអ្នកស្លាប់ថ្មី987នាក់។ អ្នកជំងឺសរុប124,869នាក់ និងអ្នកស្លាប់សរុប13,197នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី4ក្នុងពិភពលោក។
ទ្វីបអាស៊ី៖ អ្នកជំងឺសរុប275,087នាក់ និងអ្នកស្លាប់សរុប10,227នាក់
ប្រទេសចិន៖ ប្រទេសនេះមិនទាន់ប្រកាសតួលេខថ្មីសម្រាប់ថ្ងៃនេះ ប៉ុន្តែតួលេខចុងក្រោយបង្ហាញថា មានអ្នកជំងឺសរុប81,953នាក់ និងអ្នកស្លាប់សរុប3,339នាក់។
ប្រទេសអ៊ីរ៉ង់៖ ប្រទេសនេះជាសម្បុកមេរោគធំជាងគេទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប68,192នាក់ និងអ្នកស្លាប់សរុប4,232នាក់៕
ប្រភព៖ សារព័ត៌មានបរទេស