អ្នកក្រខ្សត់ចំនួន20លាននាក់ដែលទទួលរងផលប៉ះពាល់ពី COVID-19 នឹងទទួលបានជំនួយ1ផ្នែកពីកញ្ចប់ថវិកា 62,000,000,000,000ដុង ដោយយោងទៅតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែលទើបតែបានអនុម័តនាពេលថ្មីៗនេះ។
សេចក្ដីសម្រេចដែលត្រូវបានធ្វើឡើងនៅក្នុងថ្ងៃទី10មេសានេះ នឹងផ្ដល់ជំនួយផ្ទាល់ដល់ពលរដ្ឋរងផលវិបាកដោយសារ COVID-19។ ពលរដ្ឋដែលនឹងទទួលបានជំនួយផ្ទាល់នេះ ត្រូវបានចែកចេញជា6ប្រភេទ រួមមាន៖
ទំហំទឹកប្រាក់ជំនួយរបស់រដ្ឋាភិបាលសម្រាប់ពលករ និងអាជីវករដែលទទួលរងផលប៉ះពាល់ពី COVID-19 សរុប 62លានលានដុង(ប្រមាណជា 2,660,000,000ដុល្លារអាមេរិក)។ ក្នុងនោះ ថវិការដ្ឋមានចំនួន 36លានលានដុង។ ក្រៅពីនេះក៏មានជំនួយជាលក្ខណៈប្រយោលជាច្រើនទៀតផងដែរ។
ក្នុងបទបញ្ជាខាងលើ រដ្ឋាភិបាលកំណត់ច្បាស់ថា ភាគីរដ្ឋ ក្រុមហ៊ុន និងសង្គមទាំងមូល ត្រូវចូលរួមចំណែកទទួលខុសត្រូវដើម្បីធានាដល់ជីវភាពរបស់ពលករ៕
ប្រភព៖ Vnexpress