នៅក្នុងពិភពលោកទាំងមូល មានមនុស្សជិត1.6លាននាក់បានឆ្លងមេរោគ និងជិត95,000នាក់បានស្លាប់ដោយសារឆ្លងវីរុសCOVID-19 ក្នុងនោះ សហរដ្ឋអាមេរិក និងអឺរ៉ុបគឺជាសម្បុកមេរោគធំជាងគេបង្អស់។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ពិភពលោកបច្ចុប្បន្ន មានមនុស្សចំនួន1,587,209នាក់បាន និងកំពុងផ្ទុកមេរោគ និង94,850នាក់បានបាត់បង់ជីវិតដោយសារវីរុសCOVID-19 ក្នុងនោះអ្នកឆ្លងមេរោគថ្មីក្នុងរយៈពេល24ម៉ោងកន្លងមកនេះមានចំនួន76,105នាក់ និងស្លាប់ថ្មី6,512នាក់បន្ថែមទៀត។ រីឯអ្នកដែលបានជាសះស្បើយមានចំនួន353,291នាក់។
សហរដ្ឋអាមេរិក៖ អ្នកជំងឺសរុប456,828នាក់ និងអ្នកស្លាប់សរុប16,294នាក់។ អ្នកផ្ទុកមេរោគថ្មី33,693នាក់ និងអ្នកស្លាប់ថ្មី1,904នាក់។
អេស្ប៉ាញ៖ អ្នកជំងឺសរុប152,446នាក់ និងអ្នកស្លាប់សរុប15,238នាក់។ អ្នកផ្ទុកមេរោគថ្មី4,226នាក់ និងអ្នកស្លាប់ថ្មី446នាក់។
អ៊ីតាលី៖ អ្នកជំងឺសរុប143,626នាក់ និងអ្នកស្លាប់សរុប18,279នាក់។ អ្នកផ្ទុកមេរោគថ្មី4,204នាក់ និងអ្នកស្លាប់ថ្មី610នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺសរុប116,801នាក់ និងអ្នកស្លាប់សរុប2,451នាក់។ អ្នកផ្ទុកមេរោគថ្មី3,505នាក់ និងអ្នកស្លាប់ថ្មី102នាក់។
បារាំង៖ អ្នកផ្ទុកមេរោគសរុប118,781នាក់ និងអ្នកស្លាប់សរុប12,228នាក់។ អ្នកផ្ទុកមេរោគថ្មី5,831នាក់ និងអ្នកស្លាប់ថ្មី1,359នាក់។
អង់គ្លេស៖ អ្នកផ្ទុកមេរោគសរុប65,863នាក់ និងអ្នកស្លាប់សរុប7,992នាក់។ អ្នកស្លាប់ថ្មីមាន895នាក់។ នាយករដ្ឋមន្ត្រី Boris Johnson មានសុខភាពល្អឡើងវិញខ្លះៗហើយ។
ប្រទេសចិន៖ អ្នកបានឆ្លងមេរោគសរុប81,907នាក់ និងអ្នកស្លាប់សរុប3,336នាក់។ ចិនទើបតែបានរកឃើញអ្នកផ្ទុកមេរោគថ្មី85នាក់បន្ថែមទៀត ក្នុងនោះមាន38នាក់ជាករណីនាំចូល និង47នាក់ជាករណីមិនមានរោគសញ្ញា។
កូរ៉េខាងត្បូងមិនទាន់ប្រកាសតួលេខថ្មី ប៉ូន្តែតួលេខចុងក្រោយបានបង្ហាញថា ប្រទេសនេះមានអ្នកឆ្លងមេរោគសរុប81,907នាក់ និងស្លាប់សរុប3,336នាក់។
ប្រទេសអ៊ីរ៉ង់៖ អ្នកឆ្លងមេរោគសរុប66,220នាក់ និងស្លាប់សរុប4,110នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីនៅតែជាសម្បុកមេរោគធំជាងគេក្នុងតំបន់ដោយមានអ្នកឆ្លងមេរោគសរុប4,228នាក់ និងស្លាប់សរុប67នាក់។ ចំណែកឥណ្ឌូនេស៊ីវិញ គឺជា “វាលពិឃាត” របស់ COVID-19 ដែលធំជាងគេបង្អស់ក្នុងតំបន់ ដោយមានអ្នកស្លាប់សរុប280នាក់ ក្នុងនោះមានករណីស្លាប់ថ្មីចំនួន40នាក់បន្ថែមទៀត ខណៈអ្នកបានឆ្លងមេរោគសរុបចំនួន3,293នាក់៕
ប្រភព៖ សារព័ត៌មានបរទេស