ពិភពលោកបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាCOVID-19 ចំនួនជាង1.4លានករណី និងស្លាប់ជាង81,000ករណី ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុបបន្តជាសម្បុកមេរោគធំជាងគេ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ពិភពលោកបច្ចុប្បន្នមានករណីឆ្លងវីរុសសរុប1,414,738នាក់ និង81,259នាក់បានស្លាប់ ដោយសារតែវីរុសCOVID-19 ដែលកំពុងបង្ហាញវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន209 ក្នុងនោះមានករណីឆ្លងថ្មី72,366នាក់ និងស្លាប់ថ្មី6,701នាក់។ ករណីជាសះស្បើយមានចំនួន298,642នាក់។
សហរដ្ឋអាមេរិក៖ ឆ្លងថ្មី31,500នាក់ និងឆ្លងសរុប396,223នាក់។ ស្លាប់ថ្មី1,944នាក់ និងស្លាប់សរុប12,722នាក់។
អេស្ប៉ាញ៖ ឆ្លងថ្មី5,267នាក់ និងឆ្លងសរុប141,942នាក់។ ស្លាប់ថ្មី704នាក់ និងស្លាប់សរុប14,045នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
អ៊ីតាលី៖ ឆ្លងថ្មី3,039នាក់ និងឆ្លងសរុប135,586នាក់។ ស្លាប់ថ្មី604នាក់ និងស្លាប់សរុប17,127នាក់។ ប្រទេសនេះ នៅតែជា “វាលពិឃាត” របស់ COVID-19 ធំបំផុតក្នុងពិភពលោក។
បាររាំង៖ ឆ្លងថ្មី11,059នាក់ និងឆ្លងសរុប109,069នាក់។ ស្លាប់ថ្មី1,417នាក់ និងស្លាប់សរុប10,328នាក់។ ប្រទេសនេះ បានលោតរំលងប្រទេសអាល្លឺម៉ង់ ហើយក្លាយជាសម្បុកមេរោគធំជាងគេទី3នៅអឺរ៉ុប។
អាល្លឺម៉ង់៖ ឆ្លងថ្មី4,288នាក់ និងឆ្លងសរុប107,663នាក់។ ស្លាប់ថ្មី206នាក់ និងស្លាប់សរុប2,016នាក់។ ប្រទេសនេះ គឺជាសម្បុកមេរោគធំជាងគេលំដាប់ទី4នៅអឺរ៉ុប។
អង់គ្លេស៖ ស្លាប់ថ្មី786នាក់ និងស្លាប់សរុប6,159នាក់ ក្នុងចំណោមអ្នកជំងឺសរុប55,242នាក់។
អ៊ីរ៉ង់៖ ប្រទេសនេះបន្តជាសម្បុកមេរោគធំជាងគេទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប62,589នាក់ និងស្លាប់សរុប3,872នាក់។
ប្រទេសចិន និងកូរ៉េខាងត្បូងមិនទាន់ប្រកាសតួលេខថ្មីនៅឡើយ។ ប្រទេសចិន (តួលេខចុងក្រោយ) អ្នកឆ្លងសរុប81,740នាក់ និងស្លាប់សរុប3,331នាក់ ខណៈកូរ៉េខាងត្បូង (តួលេខចុងក្រោយ) អ្នកជំងឺសរុប10,331នាក់ និងស្លាប់សរុប192នាក់។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីបន្តជាសម្បុកមេរោគធំជាងគេក្នុងតំបន់ ដោយមានអ្នកជំងឺសរុប3,963នាក់ និងស្លាប់63នាក់។ ឥណ្ឌូនេស៊ី ជា “វាលពិឃាត” របស់ COVID-19 ធំជាងគេក្នុងតំបន់ ដោយមានអ្នកស្លាប់សរុប221នាក់ គឺកើន12ករណីធៀបនឹងម្សិលមិញ ខណៈអ្នកឆ្លងមេរោគសរុបឡើងដល់2,738នាក់៕
ប្រភព៖ សារព័ត៌មានបរទេស