ពិភពលោកទាំងមូលមានមនុស្សជាង1.3លាននាក់បានឆ្លងជំងឺ និងជាង74,000នាក់បានស្លាប់ដោយវីរុស COVID-19 ក្នុងនោះសហរដ្ឋអាមេរិក និងអឺរ៉ុបនៅតែជាសម្បុកមេរោគកូរ៉ូណាធំជាងគេ។
យោងតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins ពិភពលោកបច្ចុប្បន្ន មានអ្នកឆ្លងមេរោគ 1,342,372នាក់ និងអ្នកស្លាប់74,558នាក់ ព្រោះតែបានឆ្លងវីរុសCOVID-19 ដោយអ្នកជំងឺកើន72,303នាក់ និងអ្នកស្លាប់កើន5,249នាក់។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺ មានចំនួន278,182នាក់។
ខាងក្រោមនេះគឺជាការសង្ខេបអំពីតួលេខអ្នកជំងឺ និងអ្នកស្លាប់នៅក្នុងបណ្ដាប្រទេសលើពិភពលោក៖
សហរដ្ឋអាមេរិក៖ អ្នកជំងឺសរុប364,723នាក់ និងអ្នកជំងឺថ្មី29,199នាក់។ អ្នកស្លាប់សរុប10,781នាក់ និងអ្នកស្លាប់ថ្មី1,219នាក់។
អេស្ប៉ាញ៖ អ្នកជំងឺសរុប136,675នាក់ និងអ្នកជំងឺថ្មី5,029នាក់។ អ្នកស្លាប់សរុប13,341នាក់ និងអ្នកស្លាប់ថ្មី700នាក់។ ប្រទេសនេះជាសម្បុកមេរោគធំជាងគេលំដាប់ទី2ក្នុងពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។
អ៊ីតាលី៖ អ្នកជំងឺសរុប132,547នាក់ និងអ្នកជំងឺថ្មី3,599នាក់។ អ្នកស្លាប់សរុប16,523នាក់ និងអ្នកស្លាប់ថ្មី636នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺសរុប102,403នាក់ និងអ្នកជំងឺថ្មី2,280នាក់។ អ្នកស្លាប់សរុប1,735នាក់ និងអ្នកស្លាប់ថ្មី151នាក់។ ប្រទេសនេះគឺជាសម្បុកមេរោគកូរ៉ូណាធំជាងគេលំដាប់ទី3នៅអឺរ៉ុប។
អង់គ្លេស៖ អ្នកជំងឺសរុប52,276នាក់ អ្នកស្លាប់សរុប5,358នាក់ និងអ្នកស្លាប់ថ្មី451នាក់។
ប្រទេសអ៊ីរ៉ង់៖ អ្នកជំងឺសរុប60,500នាក់ អ្នកស្លាប់សរុប3,739នាក់។ ប្រទេសនេះ គឺជាសម្បុកមេរោគធំទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន។
ប្រទេសចិន៖ (តួលេខចុងក្រោយ) អ្នកជំងឺសរុប81,740នាក់ និងអ្នកស្លាប់សរុប3,331នាក់ ខណៈកូរ៉េខាងត្បូង (តួលេខចុងក្រោយ) មានអ្នកជំងឺសរុប10,331នាក់ និងអ្នកស្លាប់សរុប192នាក់។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីជាសម្បុកមេរោគធំបំផុតក្នុងតំបន់ដោយមានអ្នកជំងឺសរុប3,793នាក់ និងស្លាប់សរុប62នាក់។ ឥណ្ឌូនេស៊ី ជា “វាលពិឃាត” របស់ COVID-19 ធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានអ្នកស្លាប់សរុប209នាក់ កើន11ករណីធៀបនឹងម្សិលមិញ៕
ប្រភព៖ សារព័ត៌មានបរទេស