សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេក្នុងពិភពលោកដែលនាំឱ្យអ្នកឆ្លងវីរុសកើនដល់ជាង1.1លាននាក់ និងស្លាប់ជាង64,000នាក់។
សាកលវិទ្យាល័យ Johns Hopkins ថ្ងៃនេះបានឱ្យដឹងថា ប្រទេស និងដែនដីចំនួន205ក្នុងពិភពលោក បានរកឃើញអ្នកឆ្លងមេរោគថ្មី102,485នាក់ និងស្លាប់5,762នាក់ នាំឱ្យតួលេខនៃអ្នកជំងឺសរុបឡើងដល់ 1,196,553នាក់ ក្នុងនោះមានអ្នកស្លាប់សរុប64,549នាក់ និងជាសះស្បើយមាន246,108នាក់។
សហរដ្ឋអាមេរិក៖ អ្នកឆ្លងមេរោគថ្មី27,867នាក់ និងស្លាប់ថ្មី1,139នាក់។ អ្នកឆ្លងមេរោគសរុប305,820នាក់ និងស្លាប់សរុប8,291នាក់។
អេស្ប៉ាញ៖ អ្នកឆ្លងមេរោគថ្មី7,026នាក់ និងស្លាប់ថ្មី806នាក់។ អ្នកឆ្លងមេរោគសរុប124,736នាក់ និងស្លាប់សរុប11947នាក់។
អ៊ីតាលី៖ អ្នកឆ្លងមេរោគថ្មី4,805នាក់ និងអ្នកស្លាប់ថ្មី681នាក់។ អ្នកឆ្លងមេរោគសរុប124,632នាក់ និងស្លាប់សរុប 15,362នាក់។
អាល្លឺម៉ង់៖ អ្នកឆ្លងមេរោគថ្មី6,082នាក់ និងស្លាប់ថ្មី141នាក់។ អ្នកឆ្លងមេរោគសរុប85,778នាក់ និងស្លាប់សរុប1,158នាក់។
អង់គ្លេស៖ អ្នកឆ្លងមេរោគថ្មី3,735នាក់ និងស្លាប់ថ្មី708នាក់។ អ្នកឆ្លងមេរោគសរុប41,903នាក់ និងស្លាប់សរុប4,313នាក់។
ប្រទេសបារាំង៖ អ្នកឆ្លងមេរោគថ្មី7,788នាក់ និងស្លាប់ថ្មី441នាក់។ អ្នកឆ្លងមេរោគសរុប89,953នាក់ និងស្លាប់សរុប7,560នាក់។
ប្រទេសអ៊ីរ៉ង់៖ អ្នកឆ្លងមេរោគសរុប55,743នាក់ និងស្លាប់សរុប3,452នាក់។
ប្រទេសចិន៖ (តួលេខចុងក្រោយ) អ្នកឆ្លងមេរោគសរុប81,669 និងស្លាប់សរុប3,329នាក់។
កូរ៉េខាងត្បូង៖ (តួលេខចុងក្រោយ) អ្នកឆ្លងមេរោគសរុប10,156នាក់ និងស្លាប់សរុប177នាក់។
ម៉ាឡេស៊ី៖ អ្នកឆ្លងមេរោគសរុប3,483នាក់ និងស្លាប់សរុប57នាក់។
ហ្វីលីពីន៖ អ្នកឆ្លងមេរោគសរុប3,018នាក់ និងស្លាប់សរុប144នាក់។
ឥណ្ឌូនេស៊ី៖ អ្នកឆ្លងមេរោគសរុប2,092នាក់ (កើន106ករណីធៀបនឹងម្សិលមិញ) និងស្លាប់សរុប191នាក់(កើន10ករណីធៀបនឹងម្សិលមិញ)។
ប្រទេសថៃ៖ អ្នកឆ្លងមេរោគសរុប2,067នាក់ និងស្លាប់សរុប20នាក់។
វៀតណាម៖ អ្នកឆ្លងមេរោគសរុប240នាក់
ប្រភព៖ AFP, CNN, Reuters