ពិភពលោកទាំងមូលមានអ្នកឆ្លងមេរោគCOVID-19 ដល់ទៅជាង1លាននាក់ និងអ្នកស្លាប់ដោយសារមេរោគនេះក៏បានកើនឡើងដល់ជិត53,000នាក់។
យោងតាមសាកលវិទ្យាល័យ John Hoskin គិតមកដល់ពេលនេះ ពិភពលោកមានអ្នកឆ្លងមេរោគCOVID-19 ចំនួន1,011,490នាក់ និងអ្នកស្លាប់មានចំនួន52,863នាក់ បន្ទាប់ពីបានរកឃើញអ្នកផ្ទុកមេរោគថ្មីចំនួន77,902នាក់ និងអ្នកស្លាប់5,994នាក់។ ចំនួនអ្នកដែលបានជាសះស្បើយ មាន210,186នាក់។
ទិន្នន័យបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារមេរោគCOVID-19 បានកើនទ្វេដង រាប់ចាប់ពីថ្ងៃទី27មីនា។ បច្ចុប្បន្ន អឺរ៉ុបគឺជាសម្បុកមេរោគធំជាងគេ ដោយមានអ្នកឆ្លងវីរុស542,191នាក់ ក្នុងនោះមាន37,715នាក់បានបាត់បង់ជីវិត គឺស្មើនឹង54% និង73% នៃតួលេខទូទាំងពិភពលោក។ នេះបើតាម AFP។
សហរដ្ឋអាមេរិក៖ ជាសម្បុកមេរោគធំបំផុតក្នុងពិភពលោក ដោយមានអ្នកឆ្លងមេរោគសរុប243,298នាក់ និងស្លាប់5,883នាក់ បន្ទាប់ពីបានរកឃើញករណីឆ្លងមេរោគថ្មី 28,295នាក់ និងស្លាប់ថ្មី781នាក់។
អ៊ីតាលី៖ អ្នកជំងឺថ្មី4,668នាក់ និងអ្នកស្លាប់ថ្មី760នាក់។ អ្នកជំងឺសរុប115,242នាក់ និងអ្នកស្លាប់សរុប13,915នាក់។ ប្រទេសនេះ នៅតែបន្តជា “វាលពិឃាត” ធំជាងគេរបស់ COVID-19។
អេស្ប៉ាញ៖ អ្នកជំងឺថ្មី7,947នាក់ និងអ្នកស្លាប់ថ្មី961នាក់។ អ្នកជំងឺសរុប112,065នាក់ និងអ្នកស្លាប់សរុប10,348នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺថ្មី6,813នាក់ និងអ្នកស្លាប់ថ្មី176នាក់។ អ្នកជំងឺសរុប84,794នាក់ និងអ្នកស្លាប់សរុប1,107នាក់។ ប្រទេសនេះ ជាសម្បុកមេរោគធំបំផុតលំដាប់ទី3នៅទ្វីបអឺរ៉ុប។
អង់គ្លេស៖ អ្នកជំងឺថ្មី4,244នាក់ និងអ្នកស្លាប់ថ្មី569នាក់។ អ្នកជំងឺសរុប33,718នាក់ និងអ្នកស្លាប់សរុប2,921នាក់។
អ៊ីរ៉ង់៖ ប្រទេសនេះនៅតែជាសម្បុកមេរោគធំជាងគេលំដាប់ទី2នៅទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប50,468នាក់ និងអ្នកស្លាប់សរុប3,160នាក់។ មន្ត្រីជាច្រើនរូបរបស់អ៊ីរ៉ង់ បានឆ្លងមេរោគCOVID-19 ក្នុងនោះក៏មានករណីថ្មីបំផុត គឺប្រធានសភា Ali Larijani ផងដែរ។
ប្រទេសចិន៖ តួលេខចុងក្រោយបង្ហាញថា មានអ្នកជំងឺសរុប 82,433នាក់ និងអ្នកស្លាប់សរុប 3,322នាក់។
ប្រទេសកូរ៉េខាងត្បូង៖ តួលេខចុងក្រោយបង្ហាញថា មានអ្នកជំងឺសរុប 9,976នាក់ និងអ្នកស្លាប់សរុប 169នាក់។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីបន្តជាសម្បុកមេរោគធំបំផុតក្នុងតំបន់នេះ ដោយមានអ្នកជំងឺសរុប3,116នាក់ និងអ្នកស្លាប់សរុប208នាក់។ ហ្វីលីពីនមានអ្នកជំងឺសរុប2,633នាក់ និងអ្នកស្លាប់សរុប107នាក់។ ប្រទេសថៃ មានអ្នកជំងឺសរុប1875នាក់ និងស្លាប់សរុប15នាក់។ ឥណ្ឌូនេស៊ី មានអ្នកជំងឺសរុប1,790នាក់ និងស្លាប់170នាក់។
ប្រទេសកម្ពុជា៖ អ្នកដែលបានឆ្លងមេរោគCOVID-19 មានចំនួន114នាក់ ក្នុងនោះមាន80នាក់កំពុងទទួលការព្យាបាល និង34នាក់បានជាសះស្បើយ។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារមេរោគនេះនៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស