COVID-19 ដែលជាវីរុសបង្កជំងឺរលាកសួត បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន203 បណ្ដាលឱ្យមនុស្សប្រមាណជា938,348នាក់បានឆ្លងមេរោគ ក្នុងនោះមាន47,286នាក់បានបាត់បង់ជីវិត និង35,736នាក់កំពុងមានអាការធ្ងន់ធ្ងរ និងប្រមាណជា195,371នាក់បានជាសះស្បើយ។
ដោយឡែកនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដែលមានប្រទេសចំនួន11 និងមានប្រជាជនសរុបប្រមាណជា 655,298,000នាក់ ក៏មានអ្នកជំងឺ COVID-19 មិនតិចនោះដែរ។ ខាងក្រោមនេះគឺជាបណ្ដាប្រទេសនៅតំបន់អាស៊ីភាគអាគ្នេយ៍ដែលមាន និងមិនទាន់មានករណីឆ្លង ឬស្លាប់ដោយសារវីរុសCOVID-19។
>ចំណាត់ថ្នាក់នៃប្រទេសទាំង11ដែលមានករណីឆ្លងវីរុសCOVID-19 (ពីច្រើនទៅតិច)៖
1-ម៉ាឡេស៊ី 2,908នាក់
2-ហ្វីលីពីន 2,311នាក់
3-ប្រទេសថៃ 1,771នាក់
4-ឥណ្ឌូនេស៊ី 1,677នាក់
5-សិង្ហបុរី 1,000នាក់
6-វៀតណាម 222នាក់
7-ប៊្រុយណេ 131នាក់
8-កម្ពុជា 110នាក់
9-មីយ៉ានម៉ារ 16នាក់
10-ប្រទេសឡាវ 10នាក់
11-ទីម័រខាងកើត (Timor-Leste) 1នាក់
>ចំណាត់ថ្នាក់នៃប្រទេសទាំង7ដែលមានករណីស្លាប់ដោយសារវីរុសCOVID-19 (ពីច្រើនទៅតិច)៖
1-ឥណ្ឌូនេស៊ី 157នាក់
2-ហ្វីលីពីន 96នាក់
3-ម៉ាឡេស៊ី 45នាក់
4-ប្រទេសថៃ 12នាក់
5-សិង្ហបុរី 4នាក់
6-ប៊្រុយណេ 1នាក់
7-មីយ៉ានម៉ារ 1នាក់
>4ប្រទេសដែលមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19៖
1-កម្ពុជា
2-វៀតណាម
3-ឡាវ
4-ទីម័រខាងកើត (Timor-Leste)
ប្រភព៖ សារព័ត៌មានបរទេស