សហរដ្ឋអាមេរិក និងអឺរ៉ុប នៅតែបន្តជាចំណុចក្ដៅនៃរោគរាតត្បាតCOVID-19 នាំឱ្យតួលេខនៃអ្នកឆ្លងវីរុសនេះ កើនឡើងដល់ជាង930,000នាក់ ក្នុងនោះមានជិត47,000នាក់បានបាត់បង់ជីវិត។
ពិភពលោកមានអ្នកជំងឺរលាកសួតប្រភេទថ្មីដែលបង្កឡើងដោយវីរុសCOVID-19 ចំនួន933,688នាក់ និងអ្នកស្លាប់កើនដល់46,869នាក់នៅក្នុងប្រទេស និងដែនដីចំនួន203 ក្នុងនោះមានអ្នកឆ្លងមេរោគថ្មី79,076នាក់ និងអ្នកស្លាប់4,825នាក់បន្ថែមទៀត ក្នុងរយៈពេលត្រឹមតែ24ម៉ោងចុងក្រោយនេះ។
សហរដ្ឋអាមេរិក៖ អ្នកឆ្លងវីរុសសរុប213,372នាក់ និងអ្នកស្លាប់សរុប4,757នាក់។ ប្រទេសនេះបន្តជាសម្បុកមេរោគCOVID-19 ធំជាងគេក្នុងពិភពលោក។
ប្រទេសអ៊ីតាលី៖ អ្នកឆ្លងវីរុសថ្មី 4,782នាក់ និងអ្នកស្លាប់ថ្មី 727នាក់។ អ្នកជំងឺសរុប110,574នាក់ និងអ្នកស្លាប់សរុប13,155នាក់។
អេស្ប៉ាញ៖ អ្នកទើបបានឆ្លងមេរោគថ្មីៗ 8,195នាក់ និងអ្នកទើបស្លាប់ 923នាក់។ អ្នកបានឆ្លងមេរោគសរុប104,118នាក់ និងអ្នកស្លាប់សរុប9,387នាក់។ ប្រទេសនេះបានក្លាយជាសម្បុកមេរោគធំបំផុតលំដាប់ទី3ក្នុងពិភពលោក។
អាល្លឺម៉ង់៖ អ្នកឆ្លងមេរោគថ្មី6,173នាក់ និងអ្នកស្លាប់ថ្មី156នាក់។ អ្នកបានឆ្លងមេរោគសរុប77,981នាក់ និងអ្នកស្លាប់សរុប931នាក់។ ប្រទេសនេះ ជាសម្បុកមេរោគធំបំផុតទី3នៅអឺរ៉ុប បន្ទាប់ពីអ៊ីតាលី និងអេស្ប៉ាញ។
អង់គ្លេស៖ អ្នកទើបតែឆ្លងមេរោគ មានចំនួន4,324នាក់ និងអ្នកទើបតែបានស្លាប់ 563នាក់។ អ្នកជំងឺសរុប29,474នាក់ និងអ្នកស្លាប់សរុប2,352នាក់។
ប្រទេសអ៊ីរង់៖ ប្រទេសនេះនៅតែជាសម្បុកមេរោគធំទី2នៅក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកជំងឺសរុប47,593នាក់ និងអ្នកស្លាប់សរុប3,036នាក់ បន្ទាប់ពីបានរកឃើញអ្នកផ្ទុកមេរោគថ្មីចំនួន2,988ករណី និងអ្នកស្លាប់ថ្មី138ករណី។
ប្រទេសចិន និងកូរ៉េខាងត្បូង៖ ប្រទេសទាំង2នេះ មិនទាន់ប្រកាសអំពីតួលេខថ្មីនៅឡើយ ប៉ុន្តែបើតាមទិន្នន័យចុងក្រោយបង្ហាញថា ប្រទេសចិន មានអ្នកឆ្លងមេរោគសរុប82,361នាក់ ក្នុងនោះមានអ្នកស្លាប់សរុប 3,316នាក់។ ចំណែកកូរ៉េខាងត្បូងវិញ មានអ្នកជំងឺសរុប 9,976នាក់ និងអ្នកស្លាប់សរុប169នាក់។
អាស៊ីអាគ្នេយ៍៖ ម៉ាឡេស៊ីជាសម្បុកមេរោគធំបំផុតក្នុងតំបន់នេះ ដោយមានអ្នកជំងឺ2,908នាក់ និងអ្នកស្លាប់45នាក់។ រីឯប្រទេសឥណ្ឌូនេស៊ី ដែលជា “វាលពិឃាត” របស់ COVID-19 ធំជាងគេក្នុងតំបន់ មានអ្នកស្លាប់157នាក់ ក្នុងចំណោមអ្នកជំងឺសរុប1,677នាក់។ អត្រានៃការស្លាប់ដោយសារវីរុសCOVID-19 នៅប្រទេសនេះ គឺប្រមាណជាជិត9.4%៕
ប្រភព៖ សារព័ត៌មានបរទេស