នៅព្រឹកនេះ កម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកជំងឺCOVID-19ថ្មីចំនួន1ករណីបន្ថែមទៀត ធ្វើឱ្យតួលេខនៃអ្នកបានឆ្លងវីរុសCOVID-19 សរុបឡើងដល់103ករណី។
កម្ពុជា
អ្នកផ្ទុកជំងឺCOVID-19 ដែលទើបត្រូវបានរកឃើញនេះ ជាស្ត្រីវ័យ36ឆ្នាំ ធ្វើការនៅ Star TV និងរស់នៅក្នុងភូមិបាលេឡៃ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
អ្នកបានជាសះស្បើយពីជំងឺរលាកសួតប្រភេទថ្មីនេះ មានចំនួន8ករណី ក្នុងនោះមានបុរសជនជាតិអង់គ្លេសម្នាក់ ស្ត្រីជនជាតិអង់គ្លេសម្នាក់ បុរសជនជាតិបារាំងម្នាក់ និងបុរសជនជាតិខ្មែរ5នាក់។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកឆ្លងវីរុសCOVID-19 សរុប103នាក់ ក្នុងនោះ អ្នកជំងឺកំពុងទទួលការព្យាបាលមានចំនួន82នាក់ អ្នកបានជាសះស្បើយមានចំនួន21នាក់។ កម្ពុជាមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19 នៅឡើយ។
នៅប្រទេសវៀតណាម បច្ចុប្បន្ន មានអ្នកឆ្លងមេរោគCOVID-19 សរុប188 ករណី ក្នុងនោះមាន28ករណីបានជាសះស្បើយ។ ក្នុងចំណោមអ្នកបានឆ្លងមេរោគសរុប មាន71ករណីនៅឯរដ្ឋធានីហាណូយ 45ករណីនៅទីក្រុងសៃហ្គន(ហូជីមិញ) និងក្រៅពីនេះគឺនៅក្នុងខេត្តផ្សេងៗទៀត។
ប្រទេសថៃ មានអ្នកឆ្លងមេរោគសរុប1.388ករណី ក្នុងនោះមានអ្នកស្លាប់7ករណី និងជាសះស្បើយ97ករណី។ ចំណែកអ្នកជំងឺដែលកំពុងទទួលការព្យាបាលមាន1,284ករណី។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសCOVID-19 ចំនួន678.910ករណី ក្នុងនោះមានអ្នកស្លាប់31.771ករណី និងជាសះស្បើយចំនួន146.319ករណី៕