តួលេខនៃការស្លាប់ដោយសារវីរុសCOVID-19 នៅទូទាំងពិភពលោក បានកើនឡើងយ៉ាងឆាប់រហ័ស ពិសេសគឺនៅអឺរ៉ុប និងសហរដ្ឋអាមេរិក នាំឱ្យករណីស្លាប់សរុបកើនដល់30,851នាក់ ក្នុងចំណោមអ្នកផ្ទុកវីរុស662,967នាក់។
ករណីស្លាប់ដោយសារវីរុសCOVID-199 នៅទូទាំងពិភលោកមាន30,671ករណី ក្នុងនោះ អឺរ៉ុបមាន2/3។ ចំណែកអ៊ីតាលីវិញមាន1/3 ក្នុងចំណោមករណីស្លាប់នៅទូទាំងពិភពលោក ដោយប្រទេសនេះមានអ្នកស្លាប់10,023ករណី។
សហរដ្ឋអាមេរិកបន្តជាសម្បុកមេរោគCOVID-19 ធំជាងគេក្នុងលោក ដោយមានអ្នកផ្ទុកមេរោគចំនួន123,313ករណី អ្នកស្លាប់2,211ករណី និងជាសះស្បើយ3,231ករណី។ ករណីស្លាប់នៅសហរដ្ឋអាមេរិកបានកើនឡើងទ្វេដងក្នុងរយៈពេល3ថ្ងៃមកនេះ។
អ៊ីតាលីជាសម្បុកមេរោគធំលំដាប់ទី2ក្នុងពិភពលោក៖ ករណីឆ្លងមេរោគថ្មី5,974នាក់ អ្នកឆ្លងមេរោគសរុប92,472នាក់ អ្នកស្លាប់ថ្មី889នាក់ អ្នកស្លាប់សរុប10,023នាក់។
អេស្ប៉ាញជាសម្បុកមេរោគធំលំដាប់ទី2 នៅអឺរ៉ុប៖ ករណីឆ្លងមេរោគថ្មី7,516នាក់ អ្នកឆ្លងមេរោគសរុប73,235 នាក់ អ្នកស្លាប់ថ្មី844នាក់ អ្នកស្លាប់សរុប5,982នាក់។
អាល្លឺម៉ង់ជាសម្បុកមេរោគធំទី5ក្នុងពិភពលោក៖ អ្នកឆ្លងមេរោគថ្មី6,824ករណី អ្នកស្លាប់ថ្មី82នាក់ អ្នកឆ្លងមេរោគសរុប57,695ករណី និងអ្នកស្លាប់សរុប433ករណី។
បារាំង៖ មានអ្នកឆ្លងមេរោគថ្មី4,611ករណី អ្នកឆ្លងមេរោគសរុប37,573នាក់ អ្នកស្លាប់ថ្មី319ករណី និងអ្នកស្លាប់សរុប2,314ករណី។
អង់គ្លេសមានអ្នកឆ្លងមេរោគថ្មី2,546ករណី អ្នកស្លាប់ថ្មី260ករណី អ្នកឆ្លងសរុប17,089ករណី និងអ្នកស្លាប់សរុប1,019ករណី។
អ៊ីរ៉ង់គឺជាសម្បុកមេរោគធំទី2នៅអាស៊ី បន្ទាប់ពីប្រទេសចិន ដោយមានអ្នកឆ្លងមេរោគថ្មី3,076ករណី អ្នកស្លាប់ថ្មី139ករណី អ្នកឆ្លងមេរោគសរុប35,408ករណី អ្នកស្លាប់សរុប2,517ករណី៕
ប្រភព៖ សារព័ត៌មានបរទេស