ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី28មីនានេះ បានប្រកាសថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន4ករណីបន្ថែមទៀតហើយ ធ្វើឱ្យចំនួនអ្នកឆ្លងមេរោគកូរ៉ូណាសរុបឡើងដល់ 102នាក់។
អ្នកជំងឺដែលទើបត្រូវបានរកឃើញនេះ គឺស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ពួកគេគឺជាគ្រួសារខ្មែរមួយដែលទើបមកពីប្រទេសបារាំង។
ក្នុងចំណោមអ្នកឆ្លងមេរោគកូរ៉ូណាទាំង4នាក់ដែលទើបតែបានរកឃើញនេះ រួមប្ដីប្រពន្ធមួយគូ និងកូនៗ2នាក់។ អ្នកជំងឺថ្មីទាំង4នាក់នេះ បានត្រឡប់មកពីប្រទេសបារាំងកាលពីថ្ងៃទី15មីនា មុននឹងត្រូវរកឃើញថាមានផ្ទុកមេរោគCOVID-19។ បច្ចុប្បន្ន ពួកគេត្រូវបានដាក់ឱ្យនៅព្យាបាលនៅមណ្ឌលសុខភាពមួយកន្លែង នៅចក្រអម្រែងក្រោម ក្នុងរាជធានីភ្នំពេញ។
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លង COVID-19 សរុបចំនួន102នាក់ ក្នុងនោះមាន13នាក់បានជាសះស្បើយ និង89នាក់កំពុងព្យាបាល។ កម្ពុជានៅមិនទាន់មានករណីស្លាប់ដោយសារវីរុសCOVID-19នេះនៅឡើយ៕