តួលេខនៃអ្នកស្លាប់ដោយសារ COVID-19 នៅតែបន្តកើនឡើងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ធ្វើឱ្យចំនួនអ្នកស្លាប់ទូទាំងពិភពលោក កើនដល់27,215នាក់ ក្នុងចំណោមអ្នកឆ្លងមេរោគ 593,656នាក់។
COVID-19 បង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន199 នៅទូទាំងសកលលោក ក្នុងនោះចំនួនករណីឆ្លងមេរោគនៅសហរដ្ឋអាមេរិក កើនឡើងលឿនជាងគេក្នុងរយៈពេល24ម៉ោងកន្លងទៅនេះ។ សហរដ្ឋអាមេរិក រកឃើញអ្នកជំងឺកូរ៉ូណាថ្មី 16,419ករណីបន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងមេរោគសរុបក្នុងប្រទេសនេះឡើងដល់102,396ករណី។
អ៊ីតាលី៖ អ្នកជំងឺសរុប86,498នាក់ ក្នុងនោះមានអ្នកស្លាប់9,134នាក់។
ប្រទេសចិន៖ អ្នកជំងឺសរុប 81,340នាក់ ក្នុងនោះមានអ្នកស្លាប់3,292នាក់។
អេស្ប៉ាញ៖ អ្នកជំងឺសរុប65,719 ក្នុងនោះមានអ្នកស្លាប់5,138នាក់។
អាល្លឺម៉ង់៖ អ្នកជំងឺសរុប50,871 ក្នុងនោះមានអ្នកស្លាប់351នាក់។
បារាំង៖ អ្នកជំងឺសរុប32,964នាក់ ក្នុងនោះមានអ្នកស្លាប់1,995នាក់។
អ៊ីរ៉ង់៖ អ្នកជំងឺសរុប32,332 ក្នុងនោះមានអ្នកស្លាប់2,378នាក់។
អង់គ្លេស៖ អ្នកជំងឺសរុប14,543 ក្នុងនោះមានអ្នកស្លាប់759នាក់។
ស្វីស៖ អ្នកជំងឺសរុប12,928នាក់ ក្នុងនោះមានអ្នកស្លាប់231នាក់។
នៅទូទាំងពិភពលោក មានអ្នកឆ្លងវីរុសCOVID-19 សរុប593,656នាក់ ក្នុងនោះមាន27,215នាក់បានបាត់បង់ជីវិត និង132,526នាក់ (ស្មើនឹង22.3% នៃចំនួនអ្នកឆ្លងមេរោគសរុប) បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស