រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hncock វិជ្ជមានជាមួយវីរុសCOVID-19 ភ្លាមៗក្រោយពីនាយករដ្ឋមន្ត្រី Boris Johnon បានទទួលស្គាល់ថា ខ្លួនក៏បានឆ្លងវីរុសនេះ។
“យោងតាមការណែនាំពីខាងមន្ត្រីសុខាភិបាល ខ្ញុំត្រូវបានស្នើឱ្យធ្វើតេស្តរកមេរោគCOVID-19។ ខ្ញុំទទួលបានលទ្ធផលវិជ្ជមាន។ សំណាងល្អណាស់ដែលអាការរោគរបស់ខ្ញុំនៅស្រាល ហើយខ្ញុំនៅតែអាចធ្វើការ ក៏ដូចជាបង្ខាំងខ្លួនឯងនៅក្នុងផ្ទះ”។ លោក Matt Hancock បានបង្ហោះសារបែបនេះនៅលើគណនី Twitter របស់ខ្លួនក្នុងថ្ងៃនេះ។
ប្រហែលជា1ម៉ោងមុននោះ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ក៏បានប្រកាសនៅលើ Twitter ថា លោកបានឆ្លងមេរោគកូរ៉ូណានេះដែរ ដោយមានអាការស្រាល ក្ដៅខ្លួន និងក្អក។
បន្ទាប់ពីនាយករដ្ឋមន្ត្រី Boris Johnson ត្រូវបានបញ្ជាក់ថា វិជ្ជមានជាមួយនឹង COVID-19 អ្នកនាំពាក្យនៃវិមានរាជរដ្ឋាភិបាលអង់គ្លេស បានស្នើឱ្យរដ្ឋមន្ត្រីទាំងអស់ បង្ខាំងខ្លួននៅដោយឡែក បើសិនមានអាការរោគកើតឡើង៕
ប្រភព៖ សារព័ត៌មានបរទេស