ក្រសួងសុខាភិបាលកម្ពុជាថ្មីៗនេះបានប្រកាសថា ក្រសួងនេះនឹងចេញសេចក្ដីប្រកាសព័ត៌មានអំពីស្ថានភាពបញ្ហាវិបត្តិសុខភាព COVID-19 នៅក្នុងប្រទេស នៅចម្លោះម៉ោង9-10ព្រឹករៀងរាល់ថ្ងៃ។
ក្រសួងសុខាភិបាលក៏បានឱ្យដឹងដែរថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានអ្នឆ្លងមេរោគកូរ៉ូណា COVID-19 ចំនួន98នាក់ ក្នុងនោះមាន11នាក់បានជាសះស្បើយ និង87នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងចំណោមអ្នកដែលបានឆ្លងវីរុសCOVID-19ទាំងអស់ គឺមាន36ករណីបានរកឃើញនៅខេត្តព្រះសីហនុ 15ករណីនៅខេត្តកំពង់ចាម 13ករណីនៅភ្នំពេញ 8ករណីនៅបាត់ដំបង 5ករណីនៅខេត្តសៀមរាប រួមនឹងករណីមួយចំនួនទៀតត្រូវបានរកឃើញនៅក្នុងខេត្តផ្សេងៗ។