ក្រសួងសុខាភិបាលកម្ពុជា នៅមុននេះបានប្រកាសថា បានរកឃើញអ្នកផ្ទុកវីរុសCOVID-19 ចំនួន2ករណីបន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងមេរោគកូរ៉ូណា COVID-19 ក្នុងប្រទេស កើនឡើងដល់98នាក់។
គិតមកដល់យប់នេះ(26មីនា) កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគកូរ៉ូណាCOVID-19 សរុប 98ករណី ក្នុងនោះមាន10ករណីបានជាសះស្បើយ និង88ករណីទៀតកំពុងទទួលការព្យាបាល។