ម៉ាស់ក្រណាត់ អាចការពារលម្អងទឹកតូចៗបានល្អ សម្រាប់ប្រជាជនដែលមានសុខភាពរឹងមាំ ការស្នាក់នៅក្នុងសភាពបរិស្ថានដែលមានខ្យល់អាកាសបក់ចេញ-ចូល ឬកន្លែងស្រឡះៗ និងការរក្សារយៈចម្ងាយពីគ្នាចាប់ពី 1ម៉ែត្រឡើងទៅ ក៏អាចការពារការឆ្លងមេរោគវីរុសកំណាចនេះបានដែរ។
ខណៈដែល “ម៉ាស់ក្រណាត់” និង “ម៉ាស់មានតម្រង” មានដាក់លក់ពេញទីផ្សារនៅក្នុងប្រទេសតែវ៉ាន់ ជាពិសេសម៉ាស់ធ្វើពីសាច់ក្រណាត់ តើប្រជាជនគួរជ្រើសរើសយ៉ាងណាល្អ?
“ម៉ាស់ក្រណាត់” អាចការពារការឆ្លងមេរោគតាមរយៈលម្អងទឹកល្អិតៗ និងការប៉ះពាល់បានល្អ
លោកវេជ្ជបណ្ឌិត ស៊ូ អ៊ីហ្វឹង ប្រចាំផ្នែកវេជ្ជសាស្ត្រដើមទ្រូង នៃមន្ទីរពេទ្យប្រចាំទីក្រុងតៃប៉ិ បាននិយាយថា ក្នុងលក្ខខណ្ឌដែលមេរោគវីរុសកូវីដ-19 ចម្លងសាយភាយទៅរកមនុស្សតាមរយៈការប៉ះពាល់ជិតស្និទ្ធខាងរាងកាយ និងលម្អងទឹកល្អិតៗជាចម្បងនោះ ការពាក់ម៉ាស់ក្រណាត់ គឺជាវិធីការពារការឆ្លងមេរោគបានល្អ បើនៅមិនទាន់មានការអះអាងច្បាស់លាស់ថា វីរុសកូវីដដែលចម្លងតាមរយៈលម្អងទឹកល្អិតៗ ឬអនុភាគខ្នាតតូចជាង 5មីក្រុងដែលអណ្ដែតនៅក្នុងអាកាសធាតុនោះ។
លោកវេជ្ជបណ្ឌិត ស៊ូ អ៊ីហ្វឹង បានថ្លែងថា លម្អងទឹកល្អិតៗទូទៅមានទំហំ 100មីក្រុង នៅពេលត្រូវព្រួសចេញមក វានឹងធ្លាក់ចុះទៅក្រោម ក្នុងរូបបែបជារាងខ្សែកោងរង្វង់(Parabora) ដូច្នេះ ការរក្សាចម្ងាយពីគ្នា 1-2ម៉ែត្រ គឺមានសុវត្ថិភាពហើយ។ លម្អងទឹកល្អិតៗ នឹងអណ្ដែតមករកផ្ទៃមុខដោយត្រង់ តែការពិតវិញ ឱកាសដែលមេរោគនឹងមកប្រឡាក់ប្រឡូសនៅលើម៉ាស់ មានទាបបំផុត វាច្រើនតែប្រឡាក់ប្រឡូសនៅលើខោអាវ ដៃ និងវត្ថុផ្សេងៗ ធ្វើឱ្យកើតការឆ្លងមេរោគតាមរយៈការប៉ះពាល់ មានភាពអាចទៅរួចខ្ពស់។ ដូច្នេះ ទើបសុំអំពាវនាវដាស់តឿនថា ក្រៅពីការលាងដៃហើយ គួរឧស្សាហ៍ផ្លាស់ប្ដូសម្លៀកបំពាក់ឱ្យបានញឹកញាប់ផង ក្នុង 1ថ្ងៃ ដែលនេះអាចរាប់ថា ជាការការពារដែលសំខាន់មួយដែរ។
ក្រៅពីនេះលោកវេជ្ជបណ្ឌិត ស៊ូ អ៊ីហ្វឹង បានបន្ថែមទៀតថា នៅពេលលម្អងទឹកល្អិតៗត្រូវព្រួសចេញមក រន្ធ(Aperture) របស់វីរុសនឹងបង្រួញខ្លួនតូចខ្លាំង(តូចប្រមាណជា 1មីក្រុង) ហើយបើសិននៅពេលអនាគត មានការពិសោធអះអាងថា វីរុសកូវីដ អាចចម្លងសាយភាយមេរោគតាមរយៈអាកាសធាតុបាននោះ ប្រសិទ្ធភាពក្នុងការការពារមេរោគរបស់ម៉ាស់ក្រណាត់ក៏នឹងថយចុះដែរ។
ម៉ាសអនាម័យមានតម្រង
ម៉ាស់បែបនេះ យ៉ាងតិចត្រូវមាន 3ជាន់ ជិតណែន និងត្រងមេរោគបាក់តេរីបានភាពខុសគ្នារវាង “ម៉ាស់ក្រណាត់” នឹង “ម៉ាស់មានតម្រង” ស្ថិតនៅត្រង់ណា?
ម៉ាស់ក្រណាត់ ដែលមានដាក់លក់នៅក្នុងទីផ្សារ មានច្រើនរូបបែប ភាគច្រើនអាចបោកគក់ និងយកមកប្រើសាឡើងវិញបាន។ បើសម្លឹងមើលក្នុងន័យការការពារមេរោគវិញ ភាពខុសប្លែកគ្នា គឺស្ថិតនៅលើប្រភេទរបស់ក្រណាត់ និងការច្នៃម៉ូដ ដោយ “ម៉ាស់មានតម្រង” នឹងប្រើក្រណាត់ 2បន្ទះ ដេរភ្ជាប់ផ្នែកខាងលើ និងខាងក្រោមជាប់គ្នា ត្រង់ចន្លោះកណ្ដាល មានដាក់បន្ទះតម្រង(ផ្លាស់ប្ដូរបាន) ដែលនឹងជួយពន្យារអាយុការប្រើការរបស់ម៉ាស់។
ក្រៅពីការពាក់ម៉ាស់អនាម័យការពារមេរោគហើយ អ្នកជំនាញការបានដាស់តឿនពីការមើលថែទាំ និងការពារក្នុងការទប់ស្កាត់វីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព ដូចខាងក្រោមនេះ៖
1-បោកគក់សម្អាតរាល់ថ្ងៃ…ពេទ្យតៃវ៉ាន់បានណែនាំការបោកគក់សម្លៀកបំពាក់ ដោយការចំហុយស្ងួត ហាលសម្ងួត ឬបើមានការបារម្ភ ចូរញែកបោកគក់ម៉ាស់ការពារដោយឡែក និងប្រើសីតុណ្ហភាពយ៉ាងទាបបំផុត 60អង្សាC។
2-បន្ទះតម្រងម៉ាស់ គួរផ្លាស់ប្ដូរឱ្យបានញឹកញាប់។ បើធាតុអាកាសក្ដៅ ឬអ្នកដែលមានញើសចេញច្រើន គួរផ្លាស់ប្ដូរបន្ទះតម្រងឱ្យបានរឹតតែញឹកញាប់ឡើង។
3-ពេលទៅមន្ទីរពេទ្យ ឬកន្លែងដែលមានភាពប្រថុយប្រថានក្នុងការឆ្លងមេរោគខ្ពស់ គួរពាក់ម៉ាស់អនាម័យការពារឱ្យបានជាប់ជានិច្ច៕
ប្រភព៖ សារព័ត៌មានបរទេស