បើសិនជាមានរោគសញ្ញានៃវីរុសកូវីដ-19 ដូចជា ក្អក គ្រុនក្តៅ ពិបាកដកដង្ហើមជាដើម កើនឡើងលើកូនរបស់លោកអ្នក សូមធ្វើដូចខាងក្រោម៖
ស្វែងរកការណែនាំពីគ្រូពេទ្យតាមរយៈការទូរស័ព្ទទៅកាន់អ្នកផ្តល់សេវាសុខភាព/អ្នកផ្តល់សេវារបស់
លោកអ្នកជាមុនសិន មុននឹងជូនកូនរបស់លោកអ្នកទៅតាមការណៃនាំ។ សូមចងចាំថារោគសញ្ញានៃជំងឺកូវីដ-19 មានដូចជា ក្អក ឬគ្រុនក្តៅអាចស្រដៀងនឹងរោគសញ្ញាផ្តាសាយ ឬជំងឺផ្តាសាយទូទៅ។
ប្រសិនបើកូនរបស់លោកអ្នកឈឺ សូមទុកពួកគេនៅផ្ទះកុំឱ្យមកសាលារៀន ហើយត្រូវជូនដំណឹងដល់សាលារៀនអំពីអវត្តមាន និងរោគសញ្ញាកូនរបស់លោកអ្នក។ សូមដាក់ការអាន និងកិច្ចការផ្សេងៗដើម្បីឱ្យសិស្សអាចបន្តការសិក្សាពេលនៅផ្ទះ។ ពន្យល់កូនរបស់លោកអ្នកអំពីអ្វីដែលកំពុងកើតឡើងជាពាក្យសាមញ្ញ ហើយធានាថាពួកគេមានសុវត្ថិភាព៕
ប្រភព៖ MoEYS Cambodia