ឧបនាយករដ្ឋមន្ត្រីអេស្ប៉ាញ Carmen Calvo បានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយសារឆ្លងមេរោគផ្លូវដង្ហើម និងកំពុងរង់ចាំលទ្ធនៃការធ្វើតេស្តរកវីរុស COVID-19។
“ឧបនាយករដ្ឋមន្ត្រី បានមកកាន់មន្ទីរពេទ្យកាលពីល្ងាចម្សិលមិញ ហើយក្រោយពីបានធ្វើតេស្តរកមេរោគ ក្រុមគ្រូពេទ្យបានស្នើឱ្យលោកស្រីនៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ព្រោះពិនិត្យឃើញថា លោកស្រីមានមេរោគក្នុងផ្លូវដង្ហើម” នេះបើតាមសេចក្ដីប្រកាសកាលពីម្សិលមិញរបស់រាជរដ្ឋាភិបាលអេស្ប៉ាញ។
លោកស្រី Calvo អាយុ63ឆ្នាំ ត្រូវបានធ្វើតេស្តរកមេរោគ COVID-19 រួចហើយ ចំណែកលទ្ធផលយ៉ាងណានោះ នឹងត្រូវបានប្រកាសបន្ទាប់ពីទទួលបានរបាយការណ៍ផ្លូវការពីក្រុមគ្រូពេទ្យ។
វីរុស COVID-19 មកដល់បច្ចុប្បន្ន មានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន192 នៅទូទាំងពិភពលោក បន្ទាប់ពីបានឆ្លងរាលដាលនៅប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019។ រោគរាតត្បាតនេះ បានធ្វើឱ្យមនុស្សចំនួនជាង 358,060នាក់បានកើតជំងឺ និងជាង 15,427បានស្លាប់។
អេស្ប៉ាញ បច្ចុប្បន្នមានអ្នកឆ្លងមេរោគកូរ៉ូណាចំនួនជាង 33,089នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,206នាក់។ មុននេះ រដ្ឋមន្ត្រីក្រសួងសមធម៌អេស្ប៉ាញ លោក Irene Montero ក៏បានឆ្លងវីរុស COVID-19នេះដែរ៕
ប្រភព៖ សារព័ត៌មានបរទេស