រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀតឱ្យបានជ្រាបថា មេរោគកូវីដ ១៩ (COVID-19) បាន និងកំពុងរាតត្បាតនៅទូទាំងពិភពលោក ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានរកឃើញអ្នកមានផ្ទុកមេរោតកូវីដ ១៩ (COVID-19) ចំនួន ៨៦ ករណី គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ហើយមេរោគនេះកំពុងតែបន្តរីករាលដាល ជាបន្តបន្ទាប់។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងការចម្លងមេរោគកូវីដ១៩ (COVID-19) នៅក្នុងរាជធានីភ្នំពេញ ក៏ដូចក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. ត្រវជួនដំណឹងទៅរដ្ឋបាលខណ្ឌទាំង១៤ ដូចមានតារាងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង ដែលជាឯកសារឧបសម្ព័ន្ធ។
២. ត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណ៍ដែលបងប្អូនមានការលំបាកក្នុងការអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ត្រវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមានមូលដ្ឋានដោះស្រាយបញ្ហាជូន។
៣. ក្នុងករណីដែលបងប្អូនមានអាការមួយចំនួន ដូចជាក្អក ឡើងកម្តៅ ៣៨ ដឺក្រេ ពិបាកដកដង្ហើមដែលសង្ស័យថាអាចមានផ្ទុកមេរោគកូវីដ១៩(COVID-19) សូមបងប្អូនទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដូចមានឯកសារឧបសម្ព័ន្ធភ្ជាប់មកជាមួយ / ឬអាចទំនាក់ទំនងដោយផ្ទាល់ទៅអាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតទីកន្លែងរស់នៅរបស់បងប្អូន ជាបន្ទាន់។
៤. អាជ្ញាធរភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងរដ្ឋបាលសង្កាត់ត្រូវរាយការណ៍បន្ទាន់ក្នុងករណី ដែលទទួលបានព័ត៌មានថាមានបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញត្រលប់មកពីធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ទៅរដ្ឋបាលខណ្ឌ ដើម្បីអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ (COVID-19) និងត្រូវចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះ អំពីការដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។
រដ្ឋបាលរាជធានីភ្នំពេញមានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលទើបអញ្ជើញត្រលប់មកពិធ្វើការនៅព្រះរាជាណាចក្រថៃ និងពីបណ្តាប្រទេសមួយចំនួនទៀត ត្រវច្ចលរួមទប់ស្កាត់ការរីករាលដាលមេរោតកូវីដ ១៩ (COVID-19) នេះ ដើម្បីសេចក្តីសុខក្រមត្រសារជាទីស្រឡាញ់ សាច់ញាតិក៏ដូចសង្គមជាតិយើងផងដែរ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រវអនុវត្តសេចក្តីជូនដំណឹងនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ