ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកឆ្លងវីរុស COVID-19 ថ្មីចំនួន31នាក់បន្ថែមទៀតហើយ នៅថ្ងៃទីយប់នេះ (22 ខែមីនា) ដែលនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា កើនដល់84។
ករណីថ្មីនេះ ភាគច្រើន ត្រូវបានរកឃើញនៅសណ្ឋាគារមួយកន្លែង ជាទីដែលជនជាតិបារាំង2នាក់ឆ្លងដែលបានឆ្លងមេរោគកូរ៉ូណាស្នាក់នៅ។ នេះបើតាមក្រសួងសុខាភិបាលកម្ពុជា។
ក្នុងចំណោមអ្នកឆ្លងមេរោគនេះ មានជនជាតិបារាំង29នាក់ និងជនជាតិខ្មែរ2នាក់។ ជនជាតិបារាំងទាំងនោះ បានទៅស្នាក់នៅខេត្តព្រះសីហនុ រីឯជនជាតិខ្មែរ2នាក់ដែលឆ្លងនោះ គឺជាមគ្គុទេសទេសចរ ឱ្យក្រុមជនជាតិបារាំងទាំងនោះ។ អ្នកជំងឺថ្មីទាំងនេះ កំពុងសម្រាកព្យាបាលក្នុងសណ្ឋាគារមួយ ហើយព័ត៌មានលម្អិត មិនទាន់ត្រូវបានគេឱ្យដឹងទាំងស្រុងនៅឡើយ។