នៅយប់ថ្ងៃទី21 ខែមីនាកន្លងទៅ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកផ្ទុកវីរុស COVID-19 ថ្មីចំនួន 2នាក់បន្ថែមទៀត ដូច្នេះ កម្ពុជាមានអ្នកឆ្លងមេរោគកូរ៉ូណាសរុប 53នាក់។
អ្នកឆ្លងវីរុស COVID-19 2នាក់ ដែលទើបត្រូវបានរកឃើញកាលពីថ្ងៃទី21មីនានេះ គឺជាជនជាតិបារាំងទាំង2រូប និងត្រូវបានរកឃើញនៅខេត្តព្រះសីហនុ ហើយបច្ចុប្បន្នត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ កម្ពុជា បច្ចុប្បន្នជាប្រទេសដែលមានករណីឆ្លងរោគ COVID-19 ច្រើនជាងគេលំដាប់ទី8 បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។
ខាងក្រោមនេះគឺជាតួលេខនៃចំនួនករណីឆ្លង និងស្លាប់ ដោយសាររោគរលាកសួតប្រភេទថ្មី ដែលបង្កឡើងដោយវីរុស COVID-19 ៖
ទី1.ម៉ាឡេស៊ី មានករណីឆ្លង 1.183នាក់ និងស្លាប់ 8នាក់។
ទី2.ឥណ្ឌូនេស៊ី មានករណីឆ្លង 450នាក់ និងស្លាប់ 38នាក់់។
ទី3.សិង្ហបុរី ឆ្លង432នាក់ និងស្លាប់2នាក់។
ទី4.ថៃ ឆ្លង411នាក់ និងស្លាប់1នាក់។
ទី5.ហ្វីលីពីន ឆ្លង380នាក់ និងស្លាប់25នាក់។
ទី6.វៀតណាម ឆ្លង94នាក់ និងស្លាប់0នាក់។
ទី7.ប៊្រុយណេ ឆ្លង83នាក់ និង0នាក់។
ទី8.កម្ពុជា ឆ្លង53នាក់ និងស្លាប់0នាក់។
ទី9.ទីម័រខាងកើត (Timor Leste) ឆ្លង1នាក់ និងស្លាប់0នាក់។
ទី10.ឡាវ មិនទាន់មានករណីឆ្លង ឬស្លាប់នៅឡើយ។
ទី11.មីយ៉ានម៉ា មិនទាន់មានករណីឆ្លង ឬស្លាប់នៅឡើយ។