ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី20មីនានេះ បានប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន4ករណីបន្ថែមទៀត ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងរោគកូរ៉ូណានៅកម្ពុជាឡើងដល់ 51នាក់។
ក្នុងចំណោមអ្នកឆ្លងរោគ COVID-19 មាន48ករណីគឺជាអ្នកជំងឺមកពីបរទេស 1ករណីគឺជាអ្នកជំងឺដែលឆ្លងពីជនជាតិជប៉ុន និង2ករណីជាអ្នកជំងឺដែលឆ្លងពីប្ដី2នាក់ដែលបានឆ្លងមេរោគនៅពេលពួកគេទៅប្រទេសម៉ាឡេស៊ី។
COVID-19 បានចាប់ផ្ដើមឆ្លងរាលដាលនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន កាលពីខែធ្នូ ឆ្នាំ2019 ហើយមកដល់បច្ចុប្បន្ន វាបានរាលដាលដល់ប្រទេស និងដែនដីចំនួន182 នៅទូទាំងពិភពលោក និងបានធ្វើឱ្យមនុស្ស 255.943នាក់បានឆ្លងរោគ ជាង10,400នាក់បានស្លាប់ និង89.918នាក់បានជាសះស្បើយ។