ក្រសួងសុខាភិបាលនៃប្រទេសម៉ូណាកូ បានប្រកាសឱ្យដឹងថា មេដឹកនាំរបស់ពួកគេ បានធ្វើតេស្តរកឃើញមានផ្ទុកមេរោគ COVID-19។
បច្ចុប្បន្ន មេដឹកនាំរូបនេះ កំពុងបង្ខាំងខ្លួនឯងនៅក្នុងផ្ទះរបស់លោក ប៉ុន្តែ លោកនៅតែធ្វើការតាមតួនាទីដូចធម្មតា។ នេះបើតាមការប្រកាសរបស់រដ្ឋាភិបាល។
លោក Serge Telle ដែលជាមេដឹកនាំរបស់ប្រទេសម៉ូណាកូ គឺជាមេដឹកនាំទី9នៅអឺរ៉ុប ដែលបានឆ្លងមេរោគ COVID-19។ កាលពីថ្ងៃចន្ទ អភិបាលក្រុង Nice លោក Christian Estrosi ក៏បានធ្វើតេស្តវិជ្ជមានជាមួយ Covid-19 ផងដែរ។ លោក Christian Estrosi ក៏ត្រូវបង្ខាំងខ្លួនឯងនៅឯផ្ទះរបស់គាត់ផងដែរ។
បច្ចុប្បន្ន ប្រទេសម៉ូណាកូ មានអ្នកឆ្លងមេរោគកូរ៉ូណា COVID-19 ចំនួន 7នាក់ ដោយមិនទាន់មានករណីស្លាប់នៅឡើយ។
គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកឆ្លងរោគ COVID-19 ចំនួន 182,424នាក់ ក្នុងនោះមាន 7,155នាក់បានស្លាប់ និង79,433នាក់បានជាសះស្បើយ៕
ប្រភព៖ សារព័ត៌មានបរទេស