ក្រសួងសុខាភិបាល កម្ពុជា នៅក្នុងថ្ងៃទី១៧ ខែមីនានេះ បានប្រកាសថា បានរកឃើញអ្នកឆ្លង COVID-19 នៅកម្ពុជាចំនួន 12នាក់បន្ថែមទៀត ធ្វើឱ្យចំនួនករណីឆ្លងសរុប ឡើងដល់ 24នាក់។
នៅក្នុងចំណោមអ្នកបានឆ្លង COVID-19 ថ្មី ចំនួន12នាក់ខាងលើ គឺមាន11ករណីជាបុរសខ្មែរឥស្លាម ដែលមកពីបុណ្យសាសនាធំមួយ នៅឯប្រទេសម៉ាឡេស៊ី និងមួយករណីទៀត មកពីប្រទេសថៃ។