
មនុស្សចំនួន 991នាក់ ត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគកូរ៉ូណា COVID-19 ក្នុងរយៈពេលតែ24ម៉ោងចុងក្រោយនេះប៉ុណ្ណោះ ធ្វើឱ្យចំនួនអ្នកបានឆ្លងរោគនេះកើនដល់ 8,744នាក់ ក្នុងនោះមានអ្នកស្លាប់297នាក់។
ទិន្នន័យដែលត្រូវបានប្រកាសដោយក្រសួងសុខាភិបាលអេស្ប៉ាញក្នុងថ្ងៃនេះ បានឱ្យដឹងថា ទីក្រុង Madrid នៅតែជាតំបន់ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយមានករណីឆ្លងចំនួន 4,665នាក់។ ចំនួនអ្នកស្លាប់ថ្មី9ករណី ធ្វើឱ្យចំនួនអ្នកស្លាប់សរុប កើនដល់ 297ករណី។
ចំនួនករណីឆ្លងរោគថ្មីនៅអេស្ប៉ាញ បានថយចុះបន្តិច បើធៀបនឹងថ្ងៃទី15មីនា ប៉ុន្តែ ចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងជិត100ករណី ក្នុងរយៈពេលតែ24ម៉ោង។

Covid-19 បានបង្ហាញខ្លួននៅក្នុងប្រទេស និងដែនដីចំនួន160 នៅទូទាំងពិភពលោក បណ្ដាលឱ្យមនុស្សជិត170,000នាក់បានឆ្លងរោគ និងជាង6,500នាក់បានស្លាប់។ អង្គការសុខភាពពិភពលោក(WHO) កាលពីថ្ងៃទី13មីនា បានប្រកាសថា អឺរ៉ុបគឺជាស្នូលនៃរោគរាតត្បាត COVID-19 របស់ពិភពលោក៕
ប្រភព៖ សារព័ត៌មានបរទេស
