Golpayegani ដែលជាសមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាផ្សព្វផ្សាយសាសនាអ៊ីស្លាម ទទួលខុសត្រូវក្នុងការតែងតាំងមេដឹកនាំកំពូលអ៊ីរ៉ង់ បានបាត់បង់ជីវិតនៅក្នុងវ័យ78ឆ្នាំ បន្ទាប់ពីបានឆ្លងវីរុស COVID-19។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់រដ្ឋអ៊ីរ៉ង់ ថ្ងៃនេះបានចេញផ្សាយថា លោក Hashem Bathayi Golpayegani ដែលជាសមាជិកនៃក្រុមប្រឹក្សាតែងតាំងប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ង់ បានស្លាប់បាត់បង់ជីវិត ក្រោយពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួនតែ2ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរកឃើញថា មានផ្ទុកមេរោគ COVID-19។ មន្ត្រីរូបនេះ តំណាងឱ្យតំបន់ Tehran នៅក្នុងក្រុមប្រឹក្សាជាតិដែលមានសមាជិកបព្វជិតចំនួន88រូប ទទួលបន្ទុកក្នុងការតែងតាំង តាមដាន និងបញ្ចប់តំណែងមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់។
នេះគឺជាករណីថ្មីបំផុតក្នុងចំណោមមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ដែលបានឆ្លងមេរោគ COVID-19។ គិតមកដល់បច្ចុប្បន្ន យ៉ាងហោចមានមន្ត្រី និងអតីតមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ចំនួន12រូប បានស្លាប់ដោយសារ COVID-19 ខណៈដែលមន្ត្រីជាន់ខ្ពស់13រូបផ្សេងទៀត បានឆ្លងរោគ និងកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យ។ ប្រទេសអ៊ីរ៉ង់ គិតត្រឹមម៉ោងនេះ មានអ្នកឆ្លងមេរោគកូរ៉ូណាសរុប 13.938នាក់ ក្នុងនោះមាន 724នាក់បានបាត់បង់ជីវិត៕
ប្រភព៖ សារព័ត៌មានបរទេស